ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា លោក នឹងពិចារណាការបិទព្រំដែនរបស់វ៉េណេស៊ុយអេឡាជាមួយប្រទេសកូឡុំប៊ីហើយនឹងព្រំដែនគ្មានពេលកំណត់ជាមួយប្រទេសប្រេស៊ីល។
លោក Maduro បានធ្វើការប្រកាសនៅក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍ភ្លាមៗបន្ទាប់ពីក្បួនរបស់ពួកមេដឹកនាំគណបក្សប្រឆាំងវ៉េណេស៊ុយអេឡាដែលដឹកនាំដោយលោក Juan Guaido ប្រធានរដ្ឋសភាបានចាកចេញទៅកាន់ព្រំដែនវ៉េណេស៊ុយអេឡានិងប្រទេសកូឡុំប៊ីដើម្បីទទួលជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋដែលត្រូវការជំនួយដោយសារការជំទាស់ប្រឆាំងដោយលោក Maduro។
លោក Guaido បានប្រកាសខ្លួនលោកជាប្រធានាធិបតីអន្តរកាលកាលពីចុងខែមករាហើយត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនិងប្រទេសរាប់សិបទៀតថាជាប្រមុខរដ្ឋស្របច្បាប់របស់វ៉េណេស៊ុយអេឡា។
អ្នកនាំពាក្យលោក Guaido បាននិយាយថា លោកនិងសមាជិកសភាគណបក្សប្រឆាំង បានចាកចេញពីរដ្ឋធានីការ៉ាកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីធ្វើដំណើរចម្ងាយ៩០គីឡូម៉ែត្រតាមរថយន្តជាច្រើន។
ក្រុមប្រឆាំងមានបំណងដឹកជញ្ជូនម្ហូបអាហារនិងថ្នាំសង្កូវរាប់រយតោនដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកតាមជើងគោកនិងសមុទ្រនៅថ្ងៃសៅរ៍ស្អែកនេះដែលបានស្តុកទុកនៅក្នុងទីក្រុង Cucuta ព្រំដែនប្រទេសកូឡុំប៊ី ថ្វីបើលោក Maduro បញ្ជាឲ្យពួកយោ ធាបង្អាក់ផែនការរបស់ពួកគេក៏ដោយ។
លោក Maduro ចាត់ទុកកិច្ចប្រតិបត្តិការនោះថាជាផ្នែកមួយនៃយុទ្ធនាការដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបង្ខំឲ្យលោកចុះចេញពីតំណែង។ ក្នុងកិច្ចសម្ភាសន៍មួយ លោក Maduro បាននិយាយថា ផែនការរបស់ក្រុមប្រឆាំងជាការបង្ករហេតុ៕