អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អាមេរិក​មាន​ភាព​ល្អ​ប្រសើរ​បន្តិច

امریکی دارالحکومت واشنگٹن ڈی سی میں ملک کے پینتالیسویں صدر ڈونلڈ ٹرمپ کی تقریب حلف برداری سے قبل سیکورٹی کے لئے بڑے پیمانے پر ہونے والے اقدامات میں تیزی آ گئی ہے۔

អត្រា​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​ក្នុង​ស.រ.អា.​បាន​ល្អ​ប្រសើរ​ជាង​មុន​បន្តិច​ក្នុងខែ​មេសា​ដោយ​បាន​ថយ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​៧ឆ្នាំ។​

របាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​របស់​ក្រសួង​ការងារ​និយាយ​ថា​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​បាន​ចុះថយ​១ភាគ​១០​នៃ​មួយ​ភាគរយ​មក​នៅ​ត្រឹម​៥,៤ភាគរយ​ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​បាន​បង្កើត​ការងារ​២សែន​២ម៉ឺន​៣ពាន់​ក្នុង​ខែ​មេសា។​

ក្រុម​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា​ មាន​ការ​បង្កើត​ការងារ​ក្នុង​វិស័យ​សេវាកម្ម​ជំនួញ​ ការ​ថែរក្សា​សុខភាព​ និង​វិស័យ​សំណង់។ ​ការ​បាត់បង់​ការងារ​នៅ​តែ​មាន​ត​ទៅ​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង​ដែល​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេងឆៅ។​

ទិន្នន័យ​ថ្មី​នេះ​បង្ហាញ​ថា​នៅ​មាន​ប្រជារាស្ត្រ​អាមេរិកាំង​គ្មាន​ការ​ងារ​ធ្វើ​៨លាន​៥សែន​នាក់​ទៀត​ដែល​ចំនួន​នេះ​បង្ហាញ​ថា​វា​តិច​ជាង​ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើក្នុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅមាន​ដែល​មាន​ចំនួន​១លាន១​សែន​នាក់។ ​ចំនួន​តិច​ជាង​១ភាគ​៣​បន្តិច​នៃ​ក្រុម​អ្នក​គ្មាន​ការងារ​ធ្វើ​មិន​មាន​ការងារ​ក្នុង​រយៈពេល​២៧​អាទិត្យ​ឬ​យូរ​ជាង​នេះ។​

សេចក្តី​រាយការណ៍​នេះ​និយាយ​ថា​ប្រជារាស្ត្រ​អាមេរិកាំង​៦លាន​៦សែន​នាក់​កំពុង​ធ្វើ​ការ​មិន​គ្រប់​ម៉ោង​ទេ​ពី​ព្រោះ​ពួកគេ​មិន​អាច​រក​ការងារ​ពេញ​ម៉ោង​បាន​ទេ។​ តួ​លេខ​នេះ​បាន​កើន​ឡើងចំនួន​៨សែន​៨ម៉ឺន​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ៕