សហរដ្ឋ​អាមេរិក ​ប្រទេស​អារ៉ាប់​រួម ​ធ្វើ​សកម្មភាព​បង្អាក់​ការ​ផ្គត់​ផ្គង់ថវិកា​សម្រាប់​ឆ្មាំ​ការ​ពារ​បដិវត្តិន៍​របស់​អ៊ីរ៉ង់

នាយឧត្តមសេនីយ​បដិវត្តន៍​យោធា​ Mohammad Ali Jafari និយាយ​ជាមួយ​អ្នកកាសែត​បន្ទាប់​ពី​លោក​បាន​ថ្លែង​សន្នសីត​កាសែត​ «ពិភពលោក​គ្មា​ការភ័យខ្លាច» ក្នុង​ទីក្រុង​តេហេរ៉ង់ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ ២០១៧។

​សហរដ្ឋ​អាមេរិក​និងប្រទេស​អារ៉ាប់​រួម United Arab Emirates បាន​ធ្វើ​សកម្ម​ភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បីបង្អាក់​បណ្តាញ​ដោះ​ដូរ​ប្រាក់​ដែលប្រទេស​ទាំង២​និ យាយថា ​ប្រាក់​រាប់រយ​លាន​ដុល្លារ​បាន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កង​កម្លាំងQods របស់​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​ដើម្បី​ធ្វើ​កិច្ច​ប្រតិបត្តិការ​បះបោរ​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា។

ក្រសួង​រតនាគារអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បុគ្គល​និង​អង្គភាព​ចំនួន​៩​របស់​អ៊ីរ៉ង់​ដែល​ខ្លួន​បាន​និយាយថា​មានការ​ពាក់​ព័ន្ធ​ក្នុងការ​ផ្ទេរប្រាក់​ដុល្លារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​តាម​រយៈ​ប្រទេសអារ៉ាប់​រួមឬUnited Arab Emirates ទៅកាន់​ប្រទេស​អ៊ីរ៉ង់​និង​ធនាគារ​កណ្តាល​របស់​ខ្លួន។​

ការ​ដាក់​ទណ្ឌកម្មហាមឃាត់​ពលរដ្ឋ​អាមេ រិកាំង​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពលរដ្ឋ​អ៊ីរ់ង់​ហើយ​បាន​ប្រាប់​ឲ្យ​ដឹងថា​ ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេសដែល​ធ្វើ​ការរកស៊ី​ដោយ​ចេតនា​នៅ​ថ្ងៃ​អនាគតជាមួយ​បុគ្គល​និង​អង្គភាព​របស់​អ៊ីរ៉ង់ទាំង​នោះ​នឹង​ប្រឈម​ការ​កាត់​ផ្តាច់​ចេញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក។

​សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា «បណ្តាញ​ដោះ​ដូរ​ប្រាក់​ទាំង​នេះ​បាន​បង្វិល​ប្រាក់​រាប់​រយ​លាន​ដុល្លារ‍»។

លោក Steve Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អ៊ីរ៉ង់​ហើយ​នឹង​ធនាគារ​កណ្តាល​របស់​ប្រទេស​នោះពីការ​រំលោភ​ដោយ​ប្រើ​ប្រាស់​អង្គភាព​នានា​នៅ​ក្នុង​ប្រទេស​អារ៉ាប់​រួមឬUnited Arab Emirates ​ដើម្បី​ឲ្យ​ទទួល​បានប្រាក់​សុទ្ធ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្គត់​ផ្គង់​សកម្មភាព​អាក្រក់របស់​ឆ្មាំ​ការពារ​បដិវត្តិន៍​អ៊ីរ៉ង់ ​រួមមានការ​ផ្តល់​ហិរញ្ញវត្ថុ​និង​អាវុធ​ដល់​ក្រុម​នានា​នៅ​ក្នុង​តំបន់៕