ស្ថាតទូតនិងទីកន្លែងយោធាសហរដ្ឋអាមេរិកនៅបរទេស កំពុងបង្កើនសន្តិសុខនៅថ្ងៃអង្គារ៍នេះ នៅពេលដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រុងប្រៀបបញ្ចេញសេចក្តីរាយការណ៍ដែលត្រូវបានរង់ចាំជាយូរយារណាស់មកហើយ ដោយមានសេចក្តីលម្អិតពីរបៀបសួរចម្លើយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក CIA ចាប់តាំងពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញាមក។
របាយការណ៍ដែលមានកម្រាស់៦ពាន់ទំព័រ ត្រូវបានគេនិយាយថា បាននិយាយលម្អិតពីបច្ចេកទេសនៃការសួរចម្លើយខ្លាំងៗដូចជាការឃុំឃាំងនៅក្នុងទីកន្លែងតូចចង្អៀត ការបង្អត់មិនឱ្យដេកគ្រប់គ្រាន់ ហើយនិងការចាក់ទឹកពីលើឱ្យឈ្លក់ ដែលធ្វើឱ្យដូចជាលង់ទឹក។
ក្រុមមន្រ្តីរដ្ឋបាលអូបាម៉ា មានការព្រួយកង្វល់ពីលទ្ធភាពនៃអំពើហឹង្សាដែលអាចកើតមានឡើងប្រឆាំងនឹងផលប្រយោជន៍សហរដ្ឋអាមេរិក ដែលលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានទូរស័ព្ទប្រាប់លោកស្រី Diane Feinstein ប្រធានគណៈកម្មាការព្រឹទ្ធសភាទទួលបន្ទុកខាងស៊ើបការណ៍សម្ងាត់កាលពីសប្តាហ៍មុន អំពីការប្រឆាំងដ៏ខ្លាំងក្លាដែលអាចកើតមានស។
លោក Josh Earnest អ្នកនាំពាក្យសេតវិមាន បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា វិធានការណ៍ដ៏សំខាន់ ត្រូវបានធ្វើឡើងដើម្បីជំរុញសន្តិសុខនៅទីកន្លែងនានារបស់សហរដ្ឋអាមេរិកនៅក្នុងពេលមានការតវ៉ាប្រឆាំងហឹង្សា។
លោកប្រធានាធិបតីអូបាម៉ា បានហាមឃាត់អ្វីដែលហៅថា«បច្ចេកទេសសួរចម្លើយឱ្យប្រសើរឡើង» បន្ទាប់ពីលោកបានចូលកាន់ដំណែងនៅឆ្នាំ២០០៩៕