ប្រទេសអាល្លឺម៉ង់ បានបណ្ដេញចេញមន្ត្រីជាន់ខ្ពស់ស៊ើបការណ៍សម្ងាត់អាមេរិក ដែលមានទីតាំងក្នុងក្រុងBerlin បន្ទាប់ពីជនជាតិអាល្លឺម៉ង់២នាក់ កំពុងស្ថិតក្រោមការសង្ស័យថាបានប្រគល់ឯកសារសម្ងាត់ទៅឲ្យសហរដ្ឋអាមេរិក។
លោក Clemens Binninger ប្រធានគណៈកម្មាធិការសភាអាល្លឺម៉ង់ បានបញ្ជាក់ពីការសម្រេចនេះបន្ទាប់ពីជំនួបបន្ទាន់មួយកាលពីម្សិលមិញ។
លោកបន្ថែមថាចំណាត់ការនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលលោកបានហៅថា ការបន្តការខ្វះកិច្ចសហប្រតិបត្តិការណ៍។
ការថ្លែងរបស់លោក Clemens Binninger ត្រូវគេមើលថាកំពុងសំដៅចំពោះការបែកធ្លាយ ករណីដែលទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក បានថតសំឡេងសន្ទនាតាមទូរស័ព្ទរបស់ លោកស្រី Angela Merkel អស់រយៈពេលជាងមួយទសវត្សរ៍៕