សរអាកំពុងអំពាវនាវឲ្យក្រុមមេដឹកនាំនៃប្រទេសស៊ីមបាវ៉េ ដឹកនាំប្រទេសឆ្ពោះទៅរកការផ្ទេរអំណាចពិតប្រាកដមួយ ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំងមានសេរីភាពខាងវិស័យនយោបាយ ហើយឲ្យពលរដ្ឋរបស់ខ្លួនសម្រេចអនាគតរបស់ពួកគេ។
ក្នុងអំឡុងកិច្ចពិភាក្សាតូចមួយជាមួយអ្នកយកព័ត៌មានប្រចាំក្រសួងការបរទេស កាលពីល្ងាចថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាហ្វ្រិក លោក Donald Yamamoto បានថ្លែងថា ការដាក់ឲ្យមានការកែទម្រង់សេដ្ឋកិច្ចនិងនយោបាយពិតប្រាកដ ជាគន្លឹះសំខាន់ដើម្បីបំរើសេចក្តីត្រូវការរបស់ពលរដ្ឋស៊ីមបាវ៉េ។
សារនេះបានធ្វើឡើងប៉ុន្មានម៉ោងមុនប្រធានសភានៃប្រទេសស៊ីមបាវ៉េ ប្រកាសថាលោកប្រធានាធិបតី Robert Mugabe បានចុះចេញពីតំណែង កាលពីថ្ងៃអង្គារ។
លោក Yamamoto បានថ្លែងថាសហគមអន្តរជាតិចង់ឲ្យមានការលប់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេស ស៊ីមបាវ៉េហើយចង់ឃើញប្រទេសនេះដើរតួនាទីវិជ្ជមានមួយ សម្រាប់ស្ថិរភាពនៃប្រទេសជិតខាង។
លោក Yamamoto ថ្លែងថា ដើម្បីឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លប់ចោលទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសស៊ីមបាវ៉េ រដ្ឋាភិបាលក្រុង Harare ត្រូវអនុវត្តច្បាប់តុលាការ គោរពសិទ្ធិមនុស្ស និងផ្តល់ឱកាសពិតប្រាកដឲ្យគណបក្សប្រឆាំងបង្កើតរដ្ឋាភិបាលមួយ៕