ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស

Počasna vojna straža nosi kovčeg sa posmrtnim ostacima 41. američkog predsednika u avion "Specijalna vazdušna misija 41", koji je Džordž Buš stariji često koristio dok je bio u Beloj kući. Iz vazdušne baze Endrjuz avion odlazi u Teksas gde će bivši predsednik biti sahranjen u kompleksu njegove predsedničke biblioteke.

ការ​ប្រកាស​ការ​ដាក់​ទណ្ឌកម្មនៅ​ពេល​ថ្មីៗ​នេះ​របស់សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង Kim Jong Un ​មេដឹកនាំ​នៃប្រទេស​កូរ៉េខាង​ជើង​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្សត្រូវ​គេ​រំពឹង​នឹង​មាន​ផល​ប៉ះពាល់​ភ្លាមៗ ​ក៏ប៉ុន្តែ ​ក្រុម​អ្នក​គាំទ្រ ​និយាយ​ថា ​វិធានការ​នេះ ​នឹង​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ដែល​ចេះ​តែ​ប្រើ​កម្លាំង​មួយ​នេះ​ ហើយ​និង​បន្ត​ធ្វើ​ឲ្យ​មេដឹកនាំ​ប្រទេស​នេះ​កាន់​តែ​ឯកោ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​សម្តែង​នូវ​សាមគ្គីភាព​ជាមួយ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដាក់​បញ្ចូល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ចូល​ក្នុង​បញ្ជី​ខ្មៅ រួម​ជាមួយ​អង្គភាព​និង​បុគ្គលចំនួន​២២ផ្សេង​ទៀត​ចំពោះ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ ស្វែង​រកចាប់​ខ្លួន​ជន​រត់​ចោល​ស្រុក ឬ​ចាប់​ពិរុទ្ធ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។

លោក Cho June-hyuck អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង និយាយថា​«យើង ​រំពឹងថា ​ការ​ដាក់​ទណ្ឌកម្ម ​នឹង​បង្កើន​ការ​យល់​ដឹង​របស់​សហគមន៍​អន្តរជាតិ​អំពី​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ​ខណៈពេល​ដែលធ្វើ​ការ​ពង្រឹង​វិធានការ​ផ្សេងៗ​ទៀត​ហើយ​និង​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ការ​ពិភាក្សា​ស្តី​ពី​បញ្ហា​នេះ‍»។

លោកស្រី Samantha Power ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ការ​ខំ​ប្រឹងប្រែង​ទាំងអស់​នេះ ​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ មិន​ត្រឹមតែ​ដល់​ពួក​មេដឹកនាំ​ជាន់​ខ្ពស់​ទេ ​ក៏ប៉ុន្តែ ​ក៏​ដល់​ពួក​អ្នក​ចាត់​ចែង​ពន្ធនាគារ ​ហើយ​និង​ឆ្មាំ​ការពារ ​អ្នក​ត្រួត​ពិនិត្យ ​ប៉ូលិស​សម្ងាត់ ​អ្នក​សួរ​ចម្លើយ ​ហើយ​ពួក​អ្នក​ធ្វើ​ទុក​បុកម្នេញ ​ពួកអ្នក​រត់ចោល​ស្រុក​ផង‍​ថា ​ពិភពលោក ​កំពុង​ចងក្រង​ឯកសារ​នៃ​ការធ្វើ​បាប​របស់​ពួកគេ ​ហើយ​ពិភពលោក​ មិន​បំភ្លេច​ពួក​អ្នក​ដែល​ធ្វើ​បាបគេ​នោះ​ទេ»។

នៅ​ឆ្នាំ​២០១៤ ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ​បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ដែល​កត់ត្រា​ពី​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​របស់​កូរ៉េ​ខាង​ជើង ​រួម​មាន​ការ​សម្លាប់ក្រៅ​ប្រព័ន្ធ​តុលាការ ​ការ​បាត់​ខ្លួន​ដោយ​ការ​បង្ខំ ​ការ​ឃុំឃាំង​ដោយ​គ្មាន​ការ​ជំនំ​ជម្រះ ​ការ​វាយ​ដំ ​ការ​អត់​អាហារ​ដោយ​ការ​បង្ខំ ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​និង​ការ​ធ្វើ​ទារុណកម្ម៕