ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​កូរ៉េខាងជើង​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថ្មី


រូបភាពឯកសារ៖ លោក​ Ri Yong Ho នៃ​ប្រទេស​កូរ៉េ​ដែល​ជា​អតីត​អ្នក​ចរចា​កំពូល​ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។

កូរ៉េខាងជើង​បាន​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថ្មី​របស់​ខ្លួន​ នេះ​បើ​យោង​តាម​លិខិត​ផ្លូវការ​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​អង់គ្លេស។ ​

លោក Ri Yong Ho អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​គឺ​ជា​អ្នកចរចា​កំពូល​របស់​កូរ៉េខាងជើង​នៅ​ក្នុង​កិច្ចប្រជុំ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កាល​ពីមុន ដោយ​រួម​បញ្ចូល​ទាំង​កិច្ចប្រជុំ​ជាច្រើន​ជាមួយ​នឹង​សហរដ្ឋអាមេរិក​កាល​ពី​ទសវត្សរ៍​១៩៩០​ផង​។ កាល​ពី​មុន​ លោក​ក៏​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​ផង​ដែរ។​

អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា ការតែងតាំង​លោក​ Ri Yong Ho ប្រហែលគឺ​ជា​ការព្យាយាម​ស្តារ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ដាច់​ស្រយាលមួយ​នេះ​ជាមួយ​នឹង​ប្រទេស​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក ជាពិសេស​បន្ទាប់​ពី​មាន​ការសាកល្បង​នុយក្លេអ៊ែរ​កាល​ពី​ខែ​មករា​និង​ការបាញ់​កាំជ្រួច​ចម្ងាយ​ឆ្ងាយកាល​ពី​ខែ​កុម្ភៈ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការខឹង​សម្បារ​ពី​បណ្តា​ប្រទេស​នានា។ ​

លោក Ri ក៏​ប្រហែល​ជា​នឹង​ត្រូវ​ឲ្យប្តឹង​ផ្តល់​លើ​ករណី​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ដែល​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រទេស​របស់​ខ្លួន​ផង​ដែរ។ ​

លិខិត​នោះ​មិន​បាន​បញ្ជាក់​ទេ​ថា អ្វី​នឹង​កើតឡើង​ចំពោះ​លោក Ri Su Yong ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​ ថ្វីត្បិត​តែ​ទីភ្នាក់ងារ​ឈ្លប​យកការណ៍​របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា ​ពួកគេ​ជឿ​ថា លោក Ri Su Yong ត្រូវ​បាន​ដំឡើង​តំណែង​ឲ្យ​ទៅ​ជា​អនុប្រធាន​កិច្ចការ​អន្តរជាតិ​របស់​គណបក្ស​ពលករ​ដែល​កំពុង​កាន់​អំណាច​នោះ៕

XS
SM
MD
LG