ចិន​លុប​ចោលការចរចា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក

  • VOA Khmer

ចិន​បាន​លុប​ចោល​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពីការ​ដាក់​ពន្ធ​គយ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លើ​ទំនិញ​ចិន។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​សេតវិមាន​បាន​និយាយថា ​សហរដ្ឋ​អាមេរិក​មាន​សុទិដ្ឋិនិយម​​អំពី​ការ​ស្វែងរក​មធ្យោបាយ​ឆ្ពោះទៅកាន់​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន។

ចិន​បាន​លុប​ចោល​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពីការ​ដាក់​ពន្ធ​គយ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លើ​ទំនិញ​ចិន។

កាសែត The World Street Journal រាយការណ៍​ថា ​ចិន​មាន​ផែនការ​បញ្ជូន​លោក Lui ​ឧបនាយករដ្ឋ​មន្រ្តី​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ចរចា ​ក៏ប៉ុន្តែ ​ឥឡូវ​នេះ​បាន​លប់​ចោល​ដំណើរ​ទស្សនកិច្ច​នេះ​របស់​លោករួម​ជាមួយ​គណៈប្រតិភូ​ថ្នាក់​មធ្យម​ដែ​លត្រូវ​ធ្វើ​ដំណើរ​មុន​លោក។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​សេតវិមាន​បាន​និយាយថា ​សហរដ្ឋ​អាមេរិក​មាន​សុទិដ្ឋិនិយមអំពី​ការ​ស្វែងរក​មធ្យោបាយ​ឆ្ពោះទៅកាន់​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន។

មន្រ្តី​រូប​នោះ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​ថា ​ចិន​ត្រូវតែ​មក​កាន់​តុ​ចរ ចា​ក្នុង​មធ្យោបាយ​ប្រកប​ដោយ​អត្ថន័យ​ដើម្បី​ឲ្យ​មានការ​ជឿនលឿន​ក្នុងការ​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម។

​មន្រ្តី​រូប​នោះ​ដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះនិយាយ​ថា ខណៈដែល​មិន​ជំនួប​ត្រូវ​បាន​បញ្ជាក់​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន ប្រទេស​ទាំង​២​នៅ​តែ​ធ្វើ​ការទាក់​ទង​គ្នា។

រដ្ឋបាល​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​ជជែក​ឲ្យ​ហេតុផល​ថា ​ពន្ធគយ​លើ​ទំ និញ​របស់​ចិន ​នឹង​បង្ខំ​ឲ្យ​ចិន​ធ្វើ​ពាណិជ្ជកម្មទៅតាម​លក្ខខណ្ឌ​កាន់​តែ​ប្រសើរ​ឡើងជាមួយ​សហរដ្ឋ​អាមេរិក។

រដ្ឋ​បាល​ប្រធានា​ធិបតី​ត្រាំ​បាន​ទាម​ទារថា ​ចិន​ត្រូវតែ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​សហ រដ្ឋអាមេរិក ​រួមមាន​ការ​បញ្ចប់​ការ​អនុវត្ត​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ។ រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​ក៏​បាន​អំពាវនាវ​ដល់​ចិន​ឲ្យ​អនុញ្ញាតិ​សហរដ្ឋ​អាមេរិក​ចូល​ក្នុង​ទីផ្សារ​ចិន​កាន់​តែ​ច្រើន​ឡើង​ហើយ​នឹង​កាត់​បន្ថយផល​សល់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក៕