រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​តាម​ព្រំដែន

រដ្ឋមន្ត្រី ​ឃឺស្ទ៊ែន នឿលសិន ​(Kirstjen NielSen)​ ក្រសួង​សន្តិសុខ​មាតុភូមិ ​បាន​បំពេញ ទស្សនកិច្ច​ទៅកាន់​ទីក្រុង ​អេល ប៉ាសូ​ រដ្ឋ​ តិចសាស់​ (Texas)​ កាលពី​ថ្ងៃសុក្រ។

រដ្ឋមន្ត្រី ​ឃឺស្ទ៊ែន នឿលសិន ​(Kirstjen NielSen)​ ក្រសួង​សន្តិសុខ​មាតុភូមិ ​បាន​បំពេញ ទស្សនកិច្ច​ទៅកាន់​ទីក្រុង ​អេល ប៉ាសូ​ រដ្ឋ​ តិចសាស់​ (Texas)​ កាលពី​ថ្ងៃសុក្រ។ ​

រដ្ឋមន្ត្រី ​ឃឺស្ទ៊ែន នឿលសិន ​(Kirstjen NielSen)​ ក្រសួង​សន្តិសុខ​មាតុភូមិ ​បាន​បំពេញ ទស្សនកិច្ច​ទៅកាន់​ទីក្រុង ​អេល ប៉ាសូ​ រដ្ឋ​ តិចសាស់​ (Texas)​ កាលពី​ថ្ងៃសុក្រ។ ​ទីនេះ គឺជា​តំបន់​ទីក្រុង​ជាប់​ព្រំដែន​ដែល​ក្មេងប្រុស​ជនជាតិ​ក្វាតេម៉ាឡា​អាយុ​៨ឆ្នាំម្នាក់​ត្រូវគេ ចាប់​ឃុំ​ខ្លួន​មុនពេល​ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​អាមេរិក។

លោកស្រី​រដ្ឋមន្ត្រី ​ឃឺស្ទ៊ែន នឿលសិន ​រំពឹងថា​នឹង​ធ្វើដំណើរ​ទៅកាន់​បុស្តិ៍និង​ បុស្តិ៍ តូចៗ ​ជាច្រើន​កន្លែង​ដែល​គយនិង​សន្តិសុខ​អាមេរិក​កំពុង​ប្រតិបត្តិការ ​តែក្រុម​អ្នកយក ព័ត៌មាន​មិនត្រូវ​គេអនុញាត​ឲ្យ​ធ្វើដំណើរ​តាម​លោកស្រី​រដ្ឋមន្ត្រី​ទេ។

ក្រសួង​សន្តិសុខ​មាតុភូមិ​មិនបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ឲ្យដឹង​ពីដំណើរ​ទស្សនកិច្ច របស់​លោកស្រី​រដ្ឋមន្ត្រី​ទេ​ តែកាល​ពីយប់​ថ្ងៃសុក្រ​ការិយាល័យ​លោក​ឌី ម៉ាហ្គូ (Dee Margo) ​អភិបាល​ក្រុង ​អេល ប៉ាសូ (El Paso) ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​អំពី​ជំនួប​រវាង​លោក​និង ​លោកស្រី​រដ្ឋមន្ត្រី។

«ខ្ញុំសូម​គោរព​អរគុណ​លោកស្រី​រដ្ឋមន្ត្រី ​នៀលសិន​ ដែល​បាន​ចំណាយ​ពេល​ជួបខ្ញុំ ដើម្បី​ពិភាក្សា​រឿង​រ៉ាវ​ទាក់ទង​នឹង​តំបន់​អេល ប៉ាសូ​ និង​រឿង​តម្រូវការ​នានា​នៃបញ្ហា អន្តោប្រវេសន៍​តាមព្រំដែន។​ មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​គួរចុះ​មក​ព្រំដែន​ នៅពេល​ធ្វើ ការ​សម្រេច​ចិត្ត​អំពី​ប្រព័ន្ធ​អន្តោប្រវេសន៍‍»។

កាលពី​ថ្ងៃច័ន្ទ​ទី២៤ ​ខែធ្នូ ​ការិយាល័យ​អន្តោប្រវេសន៍​និងគយ​អាមេរិក​ បាន​ដោះលែង ជន​អន្តោប្រវេសន៍​ចំនួន​ប្រមាណ​១៨០នាក់​ នៅស្ថានីយ៍​រថយន្ត​ក្នុង​ទីក្រុង ​អេល ប៉ាសូ​ដោយសារ​រយៈពេល​២០ថ្ងៃ​នៃការ​ឃុំខ្លួន​បាន​ដល់​កំណត់។​ ទីក្រុង ​អេល ប៉ាសូ ​បាន និយាយ​ថាខ្លួន​បានផ្តល់​ការ​ផ្តត់ផ្គង់​ចំពោះការ​ដោះលែង​ជន​អន្តោប្រវេសន៍​ទាំងនោះ។

ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្ត្រី ​ឃឺស្ទ៊ែន នឿលសិន​ទៅកាន់​រដ្ឋ​ តិចសាស់ ​កើត ឡើង​ក្នុង​រយៈពេល​៤ថ្ងៃ​បន្ទាប់ពី​ការស្លាប់​ក្មេងប្រុស​ Felipe Gomez Alonzo ​អាយុ ៨ឆ្នាំ។​ សមាជិក​ព្រឹទ្ធសភា​រដ្ឋ ​New Mexico ​ លោក​Tom Udall និងMartin Heinrich បាន​ផ្ញើ​លិខិត​ទៅកាន់​លោកស្រី​រដ្ឋមន្ត្រី​ដើម្បី​ឲ្យមាន​ចម្លើយ​អំពីការ​ស្លាប់​ក្មេង​ប្រុស នេះ៕