ទំនាក់ទំនងមិនសុះស្រួលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាមួយបណ្តាញព័ត៌មានបានរីកកាន់តែធំឡើងកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលកាសែតសហរដ្ឋអាមេរិកចំនួនរាប់រយបានចាប់ផ្តើមការពារសេរីភាពព័ត៌មានដែលមិនធ្លាប់មានកាលពីមុននិងសម្របសម្រួលមួយដល់ការវាយប្រហារជារឿយៗរបស់ប្រធានាធិបតីត្រាំលើអង្គការព័ត៌មានខ្លះ។
គេបានប៉ាន់ស្មានថា កាសែតគ្រប់ទំហំទាំងអស់ចំនួន៣៥០នៅទូទាំងសហរដ្ឋអាមេរិកត្រូវគេរំពឹងនឹងចេញផ្សាយខ្ទង់វិចារណកថាជាបន្តបន្ទាប់នៅក្នុងការគាំទ្រសេរីភាពសារព័ត៌មាន។
យុទ្ធនាការនោះកើតមានឡើងនៅពេលដែលប្រធានាធិបតីត្រាំបានចោទប្រកាន់បណ្តាញព័ត៌មានជារឿយៗពីការផ្សព្វផ្សាយ«ព័ត៌មានក្លែងក្លាយ»ហើយប្រធានាធិបតីបានចាត់ទុកព័ត៌មាន«ជាសត្រូវរបស់ពលរដ្ឋអាមេរិកាំង»។កាលពីថ្ងៃព្រហស្បតិ៍ ប្រធា នាធិបតីត្រាំបានបញ្ជូនសារតាម Twitter ថា «បណ្តាញព័ត៌មានក្លែងក្លាយជាគណបក្សប្រឆាំង»។
កាសែត Boston Global បានប្រាប់ឲ្យដឹងថា ខ្លួនបានសម្របសម្រួលការខំប្រឹងប្រែងជាមួយកាសែតផ្សេងទៀតហើយបានរក្សាលទ្ធផលនោះលើប្រព័ន្ធ Website របស់ខ្លួន។
កាសែតនីមួយៗដែលចូលរួមបានបោះពុម្ភផ្សាយបទវិចារណកថាដែលជាប្រភេទអត្ថបទមួយឆ្លុះបញ្ចាំងពីមតិរបស់គណៈកម្មានាយកនៃបទវិចារណកថា។ បទវិចារណកថាត្រូវដាច់ដោយឡែកពីព័ត៌មានហើយនឹងផ្នែកផ្សេងៗទៀតនៅក្នុងកាសែត៕