អាមេរិកលុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​លើ​តួកគី បន្ទាប់ពីមានកិច្ចឈប់បាញ់​គ្នា​ក្នុងការវាយ​លុក​លើ​ពួក kurd

រូបឯកសារ៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយ ជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នៅស្ថានទូតអាមេរិក ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

លោក Trump បាននិយាយ​ថា​ «កាល​ពីព្រឹកមិញ​នេះ​ប្រទេស​តួកគីបានប្រាប់រដ្ឋបាលខ្ញុំ​ថា ​ពួក​គេបានបញ្ឈប់​ការ​ប្រយុទ្ធនិងការ​វាយ​លុក​របស់​ពួក​គេនៅ​ក្នុង​ប្រទេសស៊ីរី ហើយ​កំពុងធ្វើការ​ឈប់បាញ់គ្នា​នេះឱ្យមានភាពអចិន្ត្រៃយ៍ ហើយ​កិច្ច​ឈប់បាញ់គ្នា​នឹង​មានជាប់លាប់ជា​អចិន្ត្រៃយ៍»។

លោក​ប្រធានាធិបតី Donald Trump បាននិយាយថា កិច្ចឈប់បាញ់គ្នា​ដែល​សហរដ្ឋអាមេរិកបាន​សម្របសម្រួល​នៅ​ក្នុងការ​វាយ​លុក​របស់កង​កម្លាំងតួកគីលើ​ពួក​ជន​អំបូរ Kurde ក្នុង​ប៉ែក​ឦសាន​នៃប្រទេសស៊ីរី មានភាព​ជា​អចិន្ត្រៃយ៍​ហើយ ហើយ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោនបានលុបចោលការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុងអង់ការ៉ាផង​ដែរ។

លោក Trump បាននិយាយ​ថា​ «កាល​ពីព្រឹកមិញ​នេះ​ប្រទេស​តួកគីបានប្រាប់រដ្ឋបាលខ្ញុំ​ថា ​ពួក​គេបានបញ្ឈប់​ការ​ប្រយុទ្ធនិងការ​វាយ​លុក​របស់​ពួក​គេនៅ​ក្នុង​ប្រទេសស៊ីរី ហើយ​កំពុងធ្វើការ​ឈប់បាញ់គ្នា​នេះឱ្យមានភាពអចិន្ត្រៃយ៍ ហើយ​កិច្ច​ឈប់បាញ់គ្នា​នឹង​មានជាប់លាប់ជា​អចិន្ត្រៃយ៍»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាងណាក៏​ដោយ​ក៏លោក Trump បាននិយាយ​បន្ថែមថា «ពាក្យអចិន្ត្រៃយ៍​នៅក្នុង​ផ្នែក​នោះនៃពិភពលោកជាការ​នាំ​ឱ្យ​សង្ស័យ»។

ការ​ដាក់ទណ្ឌកម្ម​ត្រូវ​ដាក់​កំហិតលើ​ប្រទេសតួកគី ដោយសារ​ការ​វាយ​លុក​យោធា​របស់​ខ្លួនប្រឆាំង​នឹង​ពួក kurd ស៊ីរីនៅ​ក្នុងតំបន់នោះកំពុង​ត្រូវលុបចោល «លើក​លែង​តែ​មានអ្វីកើតមានឡើងដែល​យើងមិន​សប្បាយចិត្តជាមួយ» នេះ​បើ​តាមពាក្យសម្តី​ផ្ទាល់​របស់លោក Trump។​

កងកម្លាំងប្រជាធិបតេយ្យស៊ីរី​ហៅកាត់ថា SDF បានប្រយុទ្ធ​ស្មាទល់ស្មា​ជាមួយ​កងកម្លាំង​អាមេរិកប្រឆាំង​នឹង​ពួកភេរវជន​រដ្ឋឥស្លាម។​ ក៏ប៉ុន្តែ​ប្រទេសតួកគីចាត់​ទុក​ពួក​ SDF ថា ​មានចំណង​ទាក់ទង​ជាមួយពួក Kurd ទាមទារ​បំបែក​រដ្ឋដែល​បានប្រយុទ្ធ​យូរយា​មក​ហើយ​ដើម្បីស្វ័យភាព​នៅ​ខាងក្នុងប្រទេសតួកគី ហើយ​ហៅ​ពួក​ Kurd ទាំងនេះ​ថា​ជា «ភេរវជន»។

លោក Mustafa Bali អ្នកនាំពាក្យ​របស់​ពួក SDF បាន​អរគុណ​លោក​ Trump តាម Twitter ចំពោះ «កិច្ច​ខិតខំ​ប្រឹង​ប្រែង​គ្មាន​ហត់នឿយ​របស់​លោក​ដែលបានបញ្ឈប់​ការវាយ​ប្រហារដ៍​ឃោរឃៅ​ដោយ​កង​កម្លាំងតួកគី» ហើយ​បាន​និយាយ​ដែរ​ថា លោក​ប្រធានាធិបតី​អាមេរិក «បានសន្យា​ថា​ នឹង​ថែរក្សា​ភាពដៃ​គូ​ជាមួយ​កងកម្លាំង SDF ផង​ដែរ»៕