អាមេរិក​និង​អ៊ីស្រាអែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​ថវិកា​ជំនួយ​យោធា​ចំនួន​៦៨ពាន់​លាន​ដុល្លារ

លោក Benjamin Netanyahu នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

អាមេរិក​នឹង​ផ្តល់​ជំនួយ​ផ្នែក​យោធា​ចំនួន ៣៨ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល​ សម្រាប់​ពេល​មួយ​ទសវត្សរ៍​ ដែល​នេះ​គឺ​ជា​កញ្ចប់​ជំនួយ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ ក្រោម​កិច្ច​ព្រមព្រៀង​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សប្តាហ៍នេះ​ ហើយ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។​ កិច្ច​ព្រមព្រៀង​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ បាន​រាយការណ៍​មុន​នេះ​ នឹង​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​ធ្វើ​បច្ចុប្បន្ន​កាល​យន្តហោះ​ចម្បាំង​ភាគ​ច្រើន​របស់​ខ្លួន​ ដើម្បី​ជួយ​ដល់​ទាហាន​ជើង​គោក​និង​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ខ្លួន​ នេះ​បើ​យោង​តាម​មន្ត្រី​កំពូល​របស់​អាមេរិក​ដែល​បាន​ថ្លែង​ឲ្យ​ដឹង។​ ក្នុង​ខណៈពេល​ដែល​កញ្ចប់​ថវិកា​នេះ​គឺជា​ការ​ផ្តល់​ជំនួយ​យោធា​ដ៏​ធំបំផុត​របស់​អាមេរិក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ក៏​បាន​ផ្តល់​ជា​សម្បទាន​ទៅ​ឲ្យ​អាមេរិក​វិញ​ផង​ដែរ​ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​នៃ​ភាគី​ទាំង​ពីរ​ដែល​បាន​ថ្លែង​ឲ្យ​ដឹង៕​