ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​និង​អ៊ីស្រាអែល​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ការពារជាតិ​ថ្មី​ខណៈ​មាន​ភាព​តានតឹង


ទាហាន​អ៊ីស្រាអែល​ដើរ​នៅ​ជិត​រថក្រោះនៅ​ជិត​ព្រំដែន​អ៊ីស្រាអែល​ក្នុង​តំបន់ Gaza។ អ៊ីស្រាអែលព្យាយាម​ស្វែង​រក​ជំនួយ​យោធា​រហូត​ដល់​៥ពាន់លាន​ដុល្លារពី​សហរដ្ឋអាមេរិក។
ទាហាន​អ៊ីស្រាអែល​ដើរ​នៅ​ជិត​រថក្រោះនៅ​ជិត​ព្រំដែន​អ៊ីស្រាអែល​ក្នុង​តំបន់ Gaza។ អ៊ីស្រាអែលព្យាយាម​ស្វែង​រក​ជំនួយ​យោធា​រហូត​ដល់​៥ពាន់លាន​ដុល្លារពី​សហរដ្ឋអាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​កំពុង​តែ​ឈាន​ទៅ​ដល់​ការ​ផ្តល់​ជំនួយ​ផ្នែក​យោធា​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​មជ្ឈិម​បូព៌ា​ដ៏​ជិត​ស្និទ្ធ​បំផុត ទោះ​បី​ជា​ទំនាក់​ទំនង​រវាង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​និង​លោក​នាយករដ្ឋមន្រ្តី ​Benjamin Netanyahu ​នៅ​តែ​មាន​ភាពតានតឹង​ក៏​ដោយ។

លោក​អនុប្រធានាធិបតី​អាមេរិក ​Joe Biden​ ដែល​កំពុង​តែ​ស្ថិត​នៅ​ទីក្រុង​ Jerusalem ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​លោក ​Netanyahu​ បាន​មាន​ប្រសាសន៍​ថា យោធា​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​ជ្វីស​មួយ​នេះ​ត្រូវ​តែ​រក្សា​ ទាំង​បរិមាណ​និង​គុណភាព​នៃ​អាវុធ​យុទ្ធភណ្ឌ។ ប្រទេស​ទាំង​២​កំពុង​តែ​ចរចា​គ្នា​ទៅ​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​នៃ​ជំនួយ​ផ្នែក​ការពារ​របស់​អាមេរិក​ដើម្បី​ជំនួស​នូវ​កិច្ចព្រមព្រៀង​រយៈពេល​១​ឆ្នាំ​ដែល​មាន​ទឹកប្រាក់​១​ពាន់លាន​ដុល្លារ​ ដែល​នឹង​ចប់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ប្រទេស​អ៊ីស្រាអែល​ចង់​បាន​នូវ​ទឹកប្រាក់​ចំនួន​៤៥០០លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន។ តែសហរដ្ឋអាមេរិកចង់​ផ្តល់​ទឹកប្រាក់​ចំនួន​ប្រមាណ​៣៥០០​លាន​ដុល្លារ​ដល់​ប្រទេស​នេះ។ លោក Netanyahu បាន​មាន​ប្រសាសន៍​កាល​ពី​ខែ​មករា​ថា ប្រទេស​ទាំង​២​កំពុង​តែ​សម្រេចចុង​ក្រោយ​លើ​កិច្ចព្រមព្រៀង​លម្អិត​ដែល​មាន​រយៈ​ពេល​១០​ឆ្នាំ។

លោក Biden​ បាន​មាន​ប្រសាសន៍​ថា ជំនួយ​នេះ​គឺ​ចាំបាច់​ណាស់​ដោយ​សារ​ប្រទេស​អ៊ីស្រាអែល​ស្ថិត​នៅ​ក្នុង​តំបន់មួយ​ដែល​លំបាក​និង​ប្រែប្រួល​រហូត។ អាមេរិក​ប្តេជ្ញា​ដើម្បី​ធានា​ថា ប្រទេស​អ៊ីស្រាអែល​អាច​ការពារ​ខ្លួន​ទៅ​នឹង​ការគំរាម​កំហែង​ធ្ងន់ធ្ងរ​ទាំងអស់ ដោយ​រក្សា​ទាំង​គុណភាព​និង​បរិមាណ​គ្រប់គ្រាន់​ដើម្បី​សម្រេច​ឲ្យ​បាន។

លោក ​Biden ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ​លោក អូបាម៉ា​ បានជួយ​ដល់​សន្តិសុខ​របស់​ប្រទេស​អ៊ីស្រាអែល​ច្រើន​ជាង​រដ្ឋបាល​ណាៗ​ទាំងអស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG