ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.ចោទ​ប្រកាន់​អាហ្វហ្គានីស្ថាន​និង​កងកម្លាំង​​អាមេរិក​ពីការសម្លាប់​មនុស្ស​៣នាក់​ក្នុង​ការ​វាយ​ប្រហារ​នៅ​មន្ទីរពេទ្យ​


វេជ្ជបណ្ឌិត​ពិនិត្យ​អ្នក​រងរបួស​ក្នុង​មន្ទីរពេទ្យ​មួយ​បន្ទាប់​ពីការវាយ​ប្រហារ​មួយ​ក្នុង​លំនៅ​ស្ថាន​នៅ Jalalabad, ទីក្រុង​នៃ​ខេត្ត​ Nangarhar ប្រទេសអាហ្វហ្គានីស្ថាន​កាលពីថ្ងៃទី​១៧ មករា ២០១៦
វេជ្ជបណ្ឌិត​ពិនិត្យ​អ្នក​រងរបួស​ក្នុង​មន្ទីរពេទ្យ​មួយ​បន្ទាប់​ពីការវាយ​ប្រហារ​មួយ​ក្នុង​លំនៅ​ស្ថាន​នៅ Jalalabad, ទីក្រុង​នៃ​ខេត្ត​ Nangarhar ប្រទេសអាហ្វហ្គានីស្ថាន​កាលពីថ្ងៃទី​១៧ មករា ២០១៦

អ.ស.ប.បាន​ចោទ​ប្រកាន់​កងកម្លាំង​រដ្ឋាភិបាល​ ​អាហ្វហ្គានីស្ថាន​និង​កងកម្លាំង​អន្តរជាតិ​ដឹកនាំ​ដោយ​ស.រ.អ.បាន​ថា​ប្រហារ​ជីវិត​អ្នក​ជំងឺ​ពីរ​នាក់​និង​យុវជន​ម្នាក់​អាយុ១៥​ឆ្នាំ​នៅ​ក្នុងការ​ឆ្មក់ចូល​លុកលុយរួមគ្នា​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​កណ្តាល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។​

សេចក្តី​ថ្លែងការណ៍​មួយរបស់​អ.ស.ប.ដែល​បានត្រូវ​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​នៅ​ក្នុង​ក្រុង​កាប៊ុល​បានថ្លែងថា​កិច្ចប្រតិបត្តិការ​នេះ​បាន​ត្រូវ​ធ្វើកាលពី​ថ្ងៃ​ទី​១៨ខែកុ​ម្ភៈនៅ​ក្នុង​តំបន់ Tangi Sayedan នៃ​ស្រុក Daimirdad ខេត្ត Wardak។

សេចក្តី​ថ្លែងការណ៍​នេះ​បាននិយាយ​ថា ​«កងកម្លាំង​ពិសេស​នៃ​ក្រសួង​មហា​ផ្ទៃអាហ្វហ្គានីស្ថាន​និង​ពួក​យោធា​អន្តរជាតិ​បាន​ចូល​ទៅ​ក្នុង​មន្ទីរ​សុខភាព​មួយ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បានផ្គត់ផ្គង់ថវិកា​ដោយ​គណៈកម្មាធិការ​ស៊ុយអែដ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន។» សេចក្តី​ថ្លែងការណ៍​នេះ​បានបន្ថែម​ថា «បន្ទាប់​ពី​អ្នកគ្រប់គ្រងក្នុង​មន្ទីរ​សុខភាព​នេះ​បានត្រូវ​ចាប់ចង​និងបុគ្គលិកឯទៀតៗ​បានត្រូវ​បង្ខំ​ឲ្យចូល​ទៅ​ក្នុង​បន្ទប់មួយជាមួយ​លោកមក អ្នកជំងឺ​ពីរនាក់​និង​យុវជន​ម្នាក់​អាយុ១៥​ឆ្នាំ​ដែល​បាន​ទៅ​កាន់មន្ទីរ​ពេទ្យ​នោះ​បានត្រូវនាំ​ខ្លួន​ទៅ​កាន់ហាង​លក់ទំនិញ​មួយ​នៅ​ជិត​នោះ​ហើយ​បានត្រូវ​ប្រហារជីវិត​ភ្លាមៗ។»​

ក្រុម​មន្ត្រី​យោធា​ស.រ.អ.នៅ​ក្នុង​ក្រុងកាប៊ុល​បាននិយាយ​ថា​ពួក​គេ​បាន​ដឹង​អំពីសេចក្តី​ថ្លែងការណ៍​របស់​អ.ស.ប.ស្តី​ពី​ឧប្បត្តិហេតុ​កាល​ពី​សប្តាហ៍​មុន​នេះ​ហើយ។

លោក​វរសេនិយឯក Michael Lawhorn អ្នកនាំ​ពាក្យ​នៃ​កងទ័ព​ជើង​គោកស.រ.អ.បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ដែល​បញ្ជូន​មក​ VOA «រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​កំពុង​ធ្វើការ​ស៊ើបអង្កេត។ គោលនយោបាយ​របស់​យើងគឺ​មិន​ពិភាក្សា​អំពី​ការ​ស៊ើបអង្កេត​ដែល​កំពុង​បន្ត​នោះ​ទេ៕»

XS
SM
MD
LG