នាយក​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិកផ្តល់​កសិណសាក្សី​អំពីអ្នក​បញ្ចេញ​ព័ត៌មាន​ជាសាក្សីសំខាន់​ដល់​ការស៊ើបអង្កេតការប្តឹង​ចោទ​ប្រកាន់

នាយក​ស្តីទី​ខាង​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិកលោក Joseph Maguire បាន​ធ្វើសច្ចាប្រណិធានកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។

ទោះ​ជា​យ៉ាង​ណាក៏ដោយ សមាជិក​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​គណៈ កម្មា​ធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា ​មាន​សារ​សម្រាប់​សមាជិក​សភាមកពី​គណបក្ស​ទាំង២។

នាយក​ស្តីទី​ខាង​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក​ដែល​បាន​រារាំង​មិន​ឲ្យ​បញ្ចេញ​ពាក្យ​បណ្តឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​ឥឡូវនេះ​ជា​បញ្ហា​សំ​ខាន់​នៃ​ការ​ស៊ើប​អង្កេត​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ ចេញ​ពី​ដំណែង​មាន​គម្រោង​ផ្តល់​កសិណ​សាក្សី​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បត៍នេះ​នៅ​ខាងមុខ​គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភាតំណាង​រាស្រ្ត។

លោក Joseph Maguire ក៏ត្រូវ​គេ​រំពឹងនឹង​ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​សម្ងាត់​របស់​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា​ដែរ។

កាល​ពី​រសៀល​ថ្ងៃ​ពុធ សមាជិក​សភា​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​សម្ងាត់ ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​របស់​អ្នក​បញ្ចេញ​ព័ត៌ មាន​សម្ងាត់។ការវាយ​តម្លៃ​នោះ ជា​ទូទៅ​មាន​ការខ្វែង​គំនិត​គ្នា​ដោយ​ធ្វើ​ទៅ​តាម​គោល​នយោបាយ​របស់​គណបក្ស​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ ហៅ​ថា ​ជា​ការសំខាន់​ខ្លាំង​បំផុត​ហើយ​ពួក​គណបក្ស​សាធារណរដ្ឋគិតថា ​ការ​បញ្ចេញ​ពាក្យ​បណ្តឹង​ជា​សាធារណៈ​នេះ ​នឹង​មិន​បង្កឲ្យ​មានការ​ព្រួយ​បារម្ភ​ណាមួយដល់​ជោគ​វាសនា​នៃ​ការ​កាន់​ដំណែង​របស់​ប្រធានា​ធិបតី​ត្រាំ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ សមាជិក​ម្នាក់​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​គណៈកម្មា​ធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា មាន​សារ​សម្រាប់​សមាជិក​សភាមកពី​គណបក្ស​ទាំង២។

ភាព​ចម្រូង​ចម្រាស​នោះ​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​នៅពេល​ដែលសេចក្តី​រាយ ការណ៍​មួយ​បាន​លេចចេញឡើង​ថា ​អ្នកបញ្ចេញ​ព័ត៌មាន​សម្ងាត់​មិន​ប្រាប់​ឈ្មោះ​នៅ​ក្នុង​សហគមន៍ស៊ើបការណ៍​សម្ងាត់​ជាតិ ​បាន​ធ្វើឲ្យ​មានការ​ភ្ញាក់​ផ្អើលអំពី​សកម្មភាព​ជាបន្ត​បន្ទាប់​នៅ​ក្នុង​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​ដែលរួមមាន​អ្វី​ដែល​ឥឡូវនេះ​ត្រូវបាន​គេ​ដឹងថា ​ជាការ​និយាយ​ទូរស័ព្ទ​នៅ​ខែកក្កដា​រវាង​ប្រធា​នាធិបតី​ត្រាំ​និង​លោក Volodymyr Zelenskiy ប្រធានា​ធិបតី​នៃប្រទេស​អ៊ុយក្រែន។អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​បាន​ទាក់​ទង​ជាមួយអធិការកិច្ច​ស៊ើបការណ៍​សម្ងាត់​ដែល​បានហៅពាក្យ​បណ្តឹង​នោះ​ថាជា​ការធ្ងន់ធ្ងរ​ និង«បន្ទាន់»៕