ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mueller ថា ការ​ស៊ើបអង្កេត​មិន​បាន​ឲ្យ​ប្រធានា​ធិបតី​រួចទោស​ពីការ​ចោទ​ប្រកាន់​រារាំង​យុត្តិធម៌​នោះ​ទេ


អតីតរដ្ឋអាជ្ញាពិសេសលោក Robert Mueller ស្តាប់សមាជិកគណៈកម្មការធ្វើការអធិប្បាយ មុនធ្វើសក្ខីកម្ម នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
អតីតរដ្ឋអាជ្ញាពិសេសលោក Robert Mueller ស្តាប់សមាជិកគណៈកម្មការធ្វើការអធិប្បាយ មុនធ្វើសក្ខីកម្ម នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

​លោក Mueller ​បាន​ប្រាប់​សមាជិក​សភា​ថា ​ការ​ស៊ើបអង្កេត​របស់លោកមិន​បាន​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​រួចពីការ​ចោទ​ប្រកាន់​រារាំង​យុត្តិ​ធម៌​នោះ​ទេ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​អបអរសាទរការ​បង្ហាញ​ខ្លួន​របស់​លោក Robert Mueller អតីត​រដ្ឋអាជ្ញា​ពិសេស​កាល​ពី​ថ្ងៃ​ពុធ​នៅ​ខាង​មុខ​គណៈកម្មាធិការ ២​របស់​សភាតំណាង​រាស្រ្ត​ថាជា «ថ្ងៃ​ដ៏​ល្អបំផុត»​ សម្រាប់​រូប​លោក​ និង​សហការី​ខាង​គណបក្ស​សាធារណរដ្ឋ។

លោក​ប្រធានា​ធិបតីបាន​និយាយថា ​ការ​ផ្តល់​កសិណសាក្សី​របស់​លោក Mueller ​បាន​បង្ហាញ​ថា ​ការ​ស៊ើបអង្កេត​ពីការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រ​ធានាធិបតី​អាមេរិក​ឆ្នាំ​ ២០១៦ និងការ​ចោទប្រកាន់​ថា លោក​ត្រាំបាន​រារាំង​ដំណើរ​ការ​យុត្តិ​ធម៌​ដោយ​ព្យាយាម​បង្អាក់​ការ​ស៊ើបអង្កេត​ជា «ការ​ខ្ជះខ្ជាយ​ពេល​វេលា»។

លោក​ស្រី Nancy Pelosi បាន​ប្រាប់អ្នក​យកព័ត៌មាន​ថា ​រដ្ឋបាល​របស់​ប្រធានា​ធិប​តី​ត្រាំអាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​សន្តិសុខ​ជាតិ​របស់​យើង​ដោយ​ការ​ពង្រឹង​អំណាច​របស់​រុស្ស៊ី ​ហើយ​ថា ​គណបក្ស​ប្រជា​ធិបតេយ្យនឹង​ជំរុញ​ឲ្យ​មានការ​ស៊ើបអ​ង្កេត​ប្រធានា​ធិបតីនិង​ដំណើរ​ការ​ដើម្បី​ប្តឹង​ប្រធានា​ធិបតី​ទម្លាក់​ចេញ​ពី​ដំណែង។

​លោក Mueller ​បាន​ប្រាប់​សមាជិក​សភា​ថា ​ការ​ស៊ើបអង្កេត​របស់លោកមិន​បាន​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​រួចពីការ​ចោទ​ប្រកាន់​រារាំង​យុត្តិ​ធម៌​នោះ​ទេ។

នៅពេល​ដែល​ការ​ផ្តល់​កសិណសាក្សី ​បាន​ចាប់​ផ្តើម​ប៉ុន្មាន​ម៉ោង​មក ​លោក Jerrold Nadler ​ប្រធាន​គណៈកម្មាធិការ​តុលាការ​របស់​សភាតំណាងរាស្រ្ត បាន​សួរ​លោករដ្ឋ​អាជ្ញា Mueller ថា ​«តើលោក​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​រួច​ពីការ​ចោទ​ប្រ​កាន់ឬទេ?»។

លោក​រដ្ឋអាជ្ញា Mueller បាន​ឆ្លើយ​ថា «មិនរួចទេ»។ ក្រោយ​មក លោក Mueller បាន​និយាយ​បន្ថែមទៀត​ថា លោក​ប្រធានា​ធិបតីមិន​អាច​រួច​ពីការ​ចោទ​ប្រកាន់​ចំពោះ​សកម្ម​ភាព​ដែល​លោកបាន​ប្រព្រឹត្ត​នោះ​ទេ។​ ក្នុង​សវនាការ​ក្រោយមក​ទៀត​ លោក Mueller បន្ត​ទៀត​ថា ​«ត្រូវតែ​ចោទ​ប្រកាន់» ​នៅពេល​ដែលសួរថាតើ​លោក ​ចោទ​ប្រកាន់​ប្រធា​នា​ធិបតី​ពីការប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ត្រាំ​ចាក​ចេញ​ពី​ដំណែង​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG