អ៊ីរ៉ង់​ផ្អាក​ការ​សន្យា​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

រូបឯកសារ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ថ្លែង​អំឡុងពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ក្រុង​តេរ៉ង់ កាល​ពីថ្ងៃទី០៨ ខែ​ឧសភា ឆ្នាំ​២០១៩។ 

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​​ Hassan Rouhani បាននិយាយ​ថា​ ប្រទេសលោក​​នឹង​ផ្អាក​ការធ្វើតាម​ការ​ហាម​ប្រាមអំពី​ការស្តុក​សារធាតុ​អ៊ុយរ៉ាញូម​មាន​គុណភាព​ខ្ពស់ និង​សារធាតុ​​អ៊ីដ្រូសែន​រាវ​ ដែលបានត្រូវ​ដាក់កំហិត​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​កាលពី​ឆ្នាំ ២០១៥ ​អំពី​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

សហរដ្ឋអាមេរិកបាន​ដាក់​ទណ្ឌកម្មលើ​វិស័យ​លោហៈធាតុ​នៃ​ប្រទេសអ៊ីរ៉ង់​ នៅ​ពេល​មានភាពតានតឹង​ខ្លាំង​ឡើងៗ​រវាង​ប្រទេសទាំង​ពីរនេះ។

សេតវិមានបានធ្វើសេច​ក្តី​ប្រកាស​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​គឺ​ មួយ​ឆ្នាំក្រោយពី​សហរដ្ឋអាមេរិកដក​ខ្លួន​ថយ​ចេញ​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ កាលពី​ឆ្នាំ ២០១៥។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាននិយាយ​ថា​ ប្រទេសលោកនឹង​ផ្អាក​ការធ្វើតាម​ការ​ហាម​ប្រាមអំពី​ការស្តុក​សារធាតុ​អ៊ុយរ៉ាញូម​មាន​គុណភាព​ខ្ពស់ និង​សារធាតុអ៊ីដ្រូសែន​រាវ​ ដែលបានត្រូវ​ដាក់កំហិត​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​កាលពី​ឆ្នាំ ២០១៥ ​អំពី​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

ជាមួយ​ការ​ដក​ខ្លួនរបស់​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀងនេះ និង​ការ​ដាក់​កំហិត​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេស​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់​ លោក Rouhani បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​ប្រទេស​ជា​ហត្ថលេខីនៅ​សេសសល់​មិន​បានបំពេញ​តាម​ការសន្យា​របស់​ពួក​គេ​ទេ ហើយបាន​អនុញ្ញាត​ឱ្យ​វិធានការ​របស់​ស.រ.អា​ មានផល​ប៉ះពាល់​ដល់​វិស័យ​ប្រេង ​និង​វិស័យធនាគារ​នៃប្រទេសអ៊ីរ៉ង់។

លោក Rouhani បាន​ផ្តល់ពេលវេលា​ ៦០​ ថ្ងៃ​ឱ្យ​ប្រទេសទាំង​នេះ​ធ្វើការកែ​ប្រែ​ហើយលោក​បានថ្លែង​ថា ​ជំហាន​បន្ទាប់​នៃ​ប្រទេស​អ៊ីរ៉ង់ ​គឺ​ធ្វើការ​សំរិត​សំរាំង​សារធាតុ​អ៊ុយរ៉ាញូម​ជាថ្មីឡើងវិញ​ នៅ​កម្រិត​ខ្ពស់​ជាងមុន។​ ក៏ប៉ុន្តែ​ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ក៏លោក​បាន​និយាយ​ដែរ​ថា ​ប្រសិនបើ​ប្រទេស​ឯទៀតៗ​ធ្វើការ​ជា​មួយប្រទេសអ៊ីរ៉ង់ រដ្ឋាភិបាលលោក​នឹង​គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ជា​ថ្មីឡើងវិញ៕