ភ្នំពេញ —
ស្ថានទូតសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការបញ្ជូនពលករខ្មែរខុសច្បាប់ពីប្រទេសថៃវិញ។ នេះបើយោងតាមមន្រ្តីផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ ដែលបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។
លោក សន ម៉ាគិនតូស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកបានតាមឃ្លាំមើលចលនាបញ្ជូនពលករកម្ពុជានេះ ជាពិសេសដោយសារក្រោយពីព្រឹត្តិការណ៍នៃរដ្ឋប្រហារនៅប្រទេសថៃ។
«ស្ថានទូតសហរដ្ឋអាមេរិកកំពុងពិនិត្យមើលយ៉ាងប្រកិតនូវស្ថានភាពនៃការវិលត្រឡប់មកវិញរបស់ពលករកម្ពុជាពីប្រទេសថៃ។ យើងបានទាក់ទងទៅស្ថានទូតរបស់យើងប្រចាំទីក្រុងបាងកក ដែលកំពុងស្ថិតក្នុងសភាពការណ៍នេះ។ ហើយយើងក៏បានពិភាក្សាជាមួយសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដែលកំពុងធ្វើកិច្ចការនេះ។ ជាទូទៅយើងកំពុងពិនិត្យលើបញ្ហានេះ»។
រលកនៃការបញ្ជូនពលករខ្មែរខុសច្បាប់ពីប្រទេសថៃបានចាប់ផ្តើមជាច្រើនសប្តាហ៍មកហើយ ក្រោយពីរដ្ឋប្រហារយោធាទម្លាក់លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត់កាលពីខែមុន។
រហូតមកទល់ពេលនេះ ពលករកម្ពុជាដែលត្រូវបញ្ជូនពីប្រទេសថៃមកវិញកើនដល់ចំនួនជាង២០ម៉ឺននាក់ហើយ នេះបើផ្អែកតាមប្រភពផ្សេងៗ។
លោក Joe Lowry អ្នកនាំពាក្យអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM) ប្រចាំតំបន់អាស៊ីមានប្រសាន៍ថា ពលករទាំងអស់បានឆ្លងកាត់ព្រំដែនដោយសុវត្ថិភាព បើទោះបីជាមានសេចក្តីរាយការណ៍មួយចំនួនដែលថា មានអំពើហិង្សាកើតឡើងក៏ដោយ។
«ពួកគេមានចំនួនប្រមាណជា២០ម៉ឺននាក់មកទល់នឹងថ្ងៃនេះ ដែលបានឆ្លងព្រំដែនចូលប្រទេសកម្ពុជាតាមច្រកផ្សេងៗ។ ពួកគេទាំងអស់ទទួលបានស្បៀង និងទឹកគ្រប់គ្រាន់ ហើយពួកគេឆ្លងកាត់ព្រំដែនដោយសុវត្ថិភាព»។
ក្រុមអាជ្ញាធរ និងមន្ត្រីសិទ្ធិមនុស្សបានមើលឃើញថា រលកនៃការបញ្ជូនពលករកម្ពុជាខុសច្បាប់ពីប្រទេសថៃមានចំនួនចុះថយក្នុងប៉ុន្មានថ្ងៃមកនេះ។
លោកគោស៊ុម សារឿត អភិបាលខេត្តបន្ទាយមានជ័យដែលពលករភាគច្រើនត្រូវបញ្ជូនតាមច្រកក្រុងប៉ោយប៉ែតក្នុងខេត្តនេះ មានប្រសាសន៍ថា ពលករបញ្ជូនពីប្រទេសថៃអាចមានចំនួនជាង៦០០០នាក់ប៉ុណ្ណោះតាមច្រកប៉ោយប៉ែត។
«ត្រឹមម៉ោង២ល្ងាចនេះឃើញថា មានចំនួនជាង៣ពាន់នាក់។ ហើយតាមធម្មតាមានខ្សែរថភ្លើងពីរខ្សែទៀត។ អញ្ចឹងអាចមានចំនួនប្រហែល៣០០០នាក់ទៀត។ អញ្ចឹងខ្ទង់ប្រហែលសរុប៦០០០នាក់អីទេក្នុងថ្ងៃនេះ។ ម្សិលមិញមានចំនួន៨០០០នាក់។ ដូច្នេះឃើញថា មានចំនួនថយចុះ»។
លោកស៊ុំ ចាន់គា អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មើលឃើញថា មានចំនួនកម្មករថយចុះដូច្នេះមែន ដោយលោកផ្តោតចំនួនពលករចូលតាមច្រកប៉ោយប៉ែត។
«ឥឡូវនេះយើងឃើញថា ចំនួនពលករកាន់តែតិចទៅៗ គឺមានចន្លោះពី៥០០០ដល់៧០០០នាក់ក្នុងមួយថ្ងៃ»។
ដំណាលគ្នានឹងការបញ្ជូនពលករកម្ពុជាពីប្រទេសថៃនេះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចុះទៅមើល និងសួរសុខទុក្ខពលករទាំងនោះជាមួយនឹងប្រតិភូបក្សជំទាស់មួយក្រុម ក៏ប៉ុន្តែដំណើរទស្សនកិច្ចនោះបានជួបប្រទះនឹងការរំខានពីសកម្មជនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
ពលករកម្ពុជាត្រូវប៉ាន់ប្រមាណថា មានចំនួនជាង៤០ម៉ឺននាក់ដោយរាប់ទាំងពលករស្របច្បាប់ និងខុសច្បាប់។
អង្គការ IOM និងអ្នកសេដ្ឋកិច្ចកម្ពុជាមួយចំនួនបារម្ភថា កម្ពុជាអាចនឹងប្រឈមនឹងបញ្ហាផ្តល់ការងារដល់ពលករដែលត្រូវបញ្ជូនត្រឡប់មកវិញនេះ។
ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីដល់ពលករទាំងនេះ នៅតាមមជ្ឈដ្ឋានរស់នៅរបស់ពួកគេ៕