អាមេរិក​និង​ចិន​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​នឹង​ផ្អាក​គម្រោង​តំឡើង​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចេញ

នាយក​រដ្ឋ​មន្ត្រី​ចិន Li Keqiang ពិភាក្សា​ជាមួយ​អនុ​ប្រធាន​ប្រតិបត្តិ​ និង​ជា​ប្រធាន​កិច្ច​ការ​អន្តរជាតិនៃ​សភា​ពាណិជ្ជកម្ម​អាមេរិក លោក

រដ្ឋបាល​លោក ត្រាំ​ និង​ប្រទេស​ចិន​ជិត​ឈាន​ទៅ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម មួយ​ដែល​នឹង​ផ្អាក​ការ​តំឡើង​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចេញ​របស់​ប្រទេស​ទាំង​ពីរ​ដែល​ការណ៍​នេះ​នឹង​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​កើត​ឡើង​រយៈ​ពេល​១៧​ខែ​មក​នេះ។

លោក​ Myron Brilliant ​ប្រធាន​កិច្ចការ​អន្តរជាតិ​នៃ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា «យើង​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ហើយ‍»។

លោក​ Brilliant​ បាន​បញ្ជាក់​ទៀត​ថា ​រដ្ឋបាល​បាន​យល់​ព្រម​ផ្អាក​គម្រោង​របស់​លោក ត្រាំ ​ក្នុង​ការ​តំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ​១៦០​ពាន់​លាន​ដុល្លារ

នៅ​ថ្ងៃ​អាទិត្យ​នេះ​ និង​កាត់​បន្ថយ​ពន្ធគយ​លើ​ទំនិញ​ដែល​មាន​ស្រាប់។
ជា​ការឆ្លើយតប​មក​វិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ទិញ​ផលិតផល​កសិកម្ម​របស់ អាមេរិក​បន្ថែម​ទៀត​ បង្កើន​ការចូល​ទៅ​ទីផ្សារ​ចិន​របស់​ក្រុមហ៊ុន​អាមេរិកាំង​នានា​ និង​រឹត​បន្តឹង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ផង​ដែរ។

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រង់ចាំការ​សម្រេច​ចុង​ក្រោយ​ពី​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ។ កាល​ពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​លោក ​ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ Twitter​ដោយ​ប្រកាស​ថា​ «យើង​ឈាន​កាន់​តែ​ជិត​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំមួយ​ជាមួយ​ចិន​ហើយ។ ទាំង​អាមេរិក​និង​ចិន​សុទ្ធ​តែ​ចង់​បាន​កិច្ចព្រម​ព្រៀង​នេះ‍»។

មុន​នឹង​ការ​បង្ហោះសារ​របស់​លោក​ ត្រាំ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក​ Gao Feng​ ​បា្រប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​«ភាគី​ទាំង​ពីរ​នៅ​រក្សា​ទំនាក់​ទំនង​គ្នា ​យ៉ាង​ដិត​ដល់​ពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​នេះ‍»៕