ចំនួន​សុំ​កូន​ពី​ប្រទេសនានា​យក​មក​ចិញ្ចឹម​នៅ​អាមេរិក​បាន​ធ្លាក់​ចុះ​សារ​ជា​ថ្មី

រូបឯកសារ៖ នាង​ Sharon Brooks បង្ហាញ​បន្ទប់​ដែល​នាង​ត្រៀម​សម្រាប់​កុមារ​ដែល​នាង​គ្រោងសុំ​យកមក​ចិញ្ចឹម​នៅ​ក្នុង​ទីក្រុង​ New York កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២។

ចំនួន​កុមារ​មក​ពី​ប្រទេសនានា​ដែល​ត្រូវ​បាន​សុំ​យក​មក​ចិញ្ចឹម​ដោយ​ពលរដ្ឋអាមេរិកាំង​បាន​ធ្លាក់​ចុះ១៤ភាគរយ​កាល​ពី​ឆ្នាំមុន​ ដែល​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​គឺ​ចំនួន​សុំ​កូន​ចិញ្ចឹម​មក​ពី​ប្រទេសចិន។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃព្រហស្បតិ៍។

ការ​ធ្លាក់​ចុះ​នេះ​កំពុង​បន្ត​កើតឡើង​ក្នុង​រយៈពេល​យូរ​ទៀត។ ចំនួន​សុំ​កូន​យក​មក​ចិញ្ចឹម​បាន​ធ្លាក់​ចុះ​ពី១២.៧៥៣ កាល​ពី​ឆ្នាំ២០០៩ មក​ចុះ​មក​ត្រឹម៤.០៥៩​នៅ​ឆ្នាំ២០១៨។

នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ផ្ញើ​ជូន​រដ្ឋសភា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ ការិយាល័យ​គាំពារ​កុមារ​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​កូន​ចិញ្ចឹម​មក​ពី​ប្រទេសចិន​ គឺ​ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​មានភាពប្រសើរឡើង​ជាង​មុន​ ក៏​ដូចជាគ្រួសារ​ចិន​មាន​ជីវភាព​ធូរធា​ជាង​មុន ​ដែល​អាច​មាន​លទ្ធភាព​សុំ​កូន​ចិញ្ចឹម​បាន។

ចិន​នៅ​តែ​ជា​ប្រទេស​នាំ​មុខ​គេ​ដែល​មាន​កុមារ​ចំនួន១,៤៧៥នាក់​ត្រូវ​បាន​ពលរដ្ឋ​អាមេរិកាំង​សុំ​យក​មក​ចិញ្ចឹម​កាល​ពី​ឆ្នាំ២០១៨។ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ចំនួន៦៥៥ បើធៀប​នឹង​ឆ្នាំ​២០១៧។​ ចំនួន​កុមារ​ដែល​ត្រូវ​បាន​សុំ​យក​មក​ចិញ្ចឹម​មក​ពី​ប្រទេសអេត្យូពី​ក៏​បាន​ធ្លាក់​ចុះ៤៣ភាគរយផងដែរ​សម្រាប់​ឆ្នាំ២០១៨៕