កាលពីថ្ងៃអង្គារ អគ្គលេខាធិការអ.ស.ប.លោក Antonio Guterres បានវាយប្រហារជាថ្មីលើការបង្ក្រាប«មិនធ្លាប់មានពីមុន»របស់រដ្ឋាភិបាលពួកតាលីបង់លើសិទ្ធិស្ត្រីនៅ ពេលលោកគូសបញ្ជាក់ការព្រួយបារម្ភអន្តរជាតិអំពីស្ថិរភាពនៅក្នុងរដ្ឋមានវិបត្តិនេះ។ នេះបើតាមសេច ក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ.ស.ប.ពិនិត្យជាថ្មីកិច្ចប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសអាហ្គានីស្ថានក្រោយពីអាជ្ញាធរតាលី បង់បានហាមប្រាមស្ត្រីមិនឱ្យធ្វើការឱ្យទីភ្នាក់ងារផ្តល់ជំនួយ តែលោក Guterres បានមានប្រសាសន៍ថាពួកប្រទេសមហាអំណាចនៅក្នុងការប្រជុំពីរថ្ងៃនេះក្នុងក្រុងដូហាចង់ឱ្យមានការប្រឹងប្រែងថ្មីៗសម្រាប់កែប្រែគោលនយោបាយនេះ។
ការពិនិត្យមើលជាថ្មីនេះនឹងចប់សព្វគ្រប់នៅថ្ងៃសុក្រហើយអ.ស.ប.បាននិយាយថាខ្លួនប្រ ឈមនឹង«ជម្រើសហួសចិត្ត»មួយអំពីថាតើឋិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានតទៅទៀតឬយ៉ាងណា។
តែលោក Guterres បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា«កាលពីប៉ុន្មានទសវត្សរ៍មុននេះ យើងបានឋិតនៅអាហ្វហ្គានីស្ថាន ហើយយើងបម្រើការបានល្អ។ យើងប្តេជ្ញាស្វះ ស្វែងឱ្យមានស្ថានភាពចាំបាច់ដើម្បីបម្រើការឱ្យបានល្អប្រសើរតទៅទៀត»។
លោកបានបន្ថែមថា«ដើម្បីសម្រេចគោលដៅរបស់យើង យើងមិនអាចផ្តាច់ការទាក់ទងទេហើយអ្នកចូលរួមការប្រជុំនេះច្រើននាក់បានអំពាវនាវឱ្យមានទំនាក់ទំនងថាមានប្រសិទ្ធិ ភាព»។
លោកអគ្គលេខាធិការអ.ស.ប.បានអំពាវនាវឱ្យមានការចរចាដើម្បីរកវិធីថ្មីៗសម្រាប់ដាក់សម្ពាធលើរដ្ឋាភិបាលពួកតាលីបង់នៅក្រោយរដ្ឋាភិបាលនេះបានហាមប្រាមមិនឱ្យស្ត្រីធ្វើ ការជាមួយទីភ្នាក់ងារអ.ស.ប.និងអង្គការក្រៅរដ្ឋាភិបាល។
ការណ៍នេះមានបន្ថែមលើការខឹងសំបារអន្តរជាតិនៅក្រោយស្ត្រីនិងនារីត្រូវបានរារាំងមិនឱ្យចូលរៀនក្នុងសាលាមធ្យមសិក្សានិងសាកលវិទ្យាល័យនិងមិនឱ្យធ្វើការងារភាគច្រើនក្នុងរដ្ឋាភិបាល។
កិច្ចចរចាគ្នានេះមានទាក់ទិនជាមួយពួកប្រេសិតមកពីស.រ.អ. ប្រទេសរុស្ស៊ី ចិននិងប្រទេសនិងអង្គការ២០ទៀត មានរួមប្រទេសផ្តល់ជំនួយនៅអឺរ៉ុបនិងប្រទេសជិតខាងអាហ្វហ្គានីស្ថានដូចជាប្រទេសប៉ាគីស្ថានជាដើម។
អាជ្ញាធរតាលីបង់គ្មានការទាក់ទិននឹងការប្រជុំនេះទេ ហើយលោក Guterres បានមានប្រ សាសន៍ថាលោកមិនបានប្រុងប្រៀបជួបជាមួយពួកតាលីបង់នៅ«ថ្ងៃនេះទេ»ទោះជាលោកមិនបានបដិសេធជំនួបគ្នាក្នុងពេលខាងមុខមក៏ដោយ៕