លោកស្រី Michelle Bachelet ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កំពុងជំរុញឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡាដោះលែងពួកប្រឆាំងដែលជាប់ពន្ធនាគាររាប់រយនាក់ដែលត្រូវបានចាប់ខ្លួនចំពោះការចូលរួមក្នុងការតវ៉ាប្រឆាំងដោយសន្តិវិធី។
សំណើរបស់លោកស្រីកើតមានឡើងនៅពេលបញ្ចប់ដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃកាលពីថ្ងៃសុក្រនៅប្រទេសវ៉េណេស៊ុយអេឡាក្នុងអំឡុងដែលលោកស្រីបានជួបជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡៃ ម៉ាឌុយរ៉ូ និងមេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido។
នៅឯសន្និសីទកាសែតក្នុងរដ្ឋធានីការ៉ាកាស មុនពេលចាកចេញពីវ៉េណេស៊ុយអេឡា លោកស្រី Bachelet បានអំពាវនាវដល់រដ្ឋាភិបាលឲ្យដោះលែងអ្នកដែលត្រូវបានឃុំឃាំងទាំងអស់ឬត្រូវបានគេដកសិទ្ធិរបស់ខ្លួនចំពោះការអនុវត្តសិទ្ធិនៅក្នុងការតវ៉ាប្រឆាំងដោយសន្តិវិធីនេះ។
ក្រុមអង្គការសិទ្ធិមនុស្ស បានដាក់គំនាបលើលោកស្រី Bachelet ឲ្យគាំទ្រមនុស្សជាង៧០០នាក់ដែលពួកគេ និយាយថាបានជាប់ពន្ធនាគារដោយមូលហេតុខាងនយោបាយ ជាការអះអាងដែលប្រធានាធិបតី ម៉ាឌុយរ៉ូ បានច្រានចោល។
លោកស្រី Bachelet និយាយថា វ៉េណេស៊ុយអេឡាដែលបានប្រឈមវិបត្តិមនុស្សដ៏ធ្ងន់ធ្ងរ ក៏បានជួបជាមួយពួកសកម្មជននិងជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស ភាគច្រើននៃជនទាំងនោះត្រូវបានគេចោទប្រកាន់ពីការឃុបឃិតដើម្បីផ្តួលរំលំរដ្ឋាភិបាល។
លោកស្រី Bachelet មានប្រសាសន៍ថា៖ «វាជាការឈឺចាប់បំផុតដែលបានស្តាប់ពីបំណងរបស់ជនរង្គ្រោះ ក្រុមគ្រួសារដើម្បីទទួលបានយុត្តិធម៌នៅក្នុងការប្រឈមការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងនោះ»។
ប្រធានាធិបតី ម៉ាឌុយរ៉ូ បាននិយាយថា លោកនឹងទទួលយកអនុសាសន៍របស់លោកស្រី Bachelet៕