ប្រេសិត​អ.ស.ប.និយាយ​ថា​គួរ​ក្តាប់​យក​សម្ទុះ​នយោបាយ​ដើម្បី​ធ្វើ​ឱ្យ​​កិច្ចចរចា​អំ​ពី​ស៊ី​រី​ជោគ​ជ័យ​

ប្រេសិត​ពិសេស​អ.ស.ប. សម្រាប់​ប្រទេស​ស៊ីរី Staffan de Mistura ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​ទីក្រុង​ប្រ៊ុចសែល​កាលពី​ថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៨។

កាលពី​ថ្ងៃសុក្រ ប្រេសិត​ពិសេស​អ.ស.ប. សម្រាប់​ប្រទេស​ស៊ីរី​បាន​សុំ​ដល់​​សហគមន៍​អន្តរជាតិ​ឱ្យ​ក្តាប់​យក​សម្ទុះ​នយោបាយ​ផ្តល់​ឱ្យ​ដោយ​ការប្រជុំ​មួយ​​ចំនួន​ក្នុង​ពេល​ខាងមុខនេះ​ដើម្បី​ធ្វើមាន​ចលនា​ទៅមុខ​សម្រាប់​បញ្ចប់​សង្គ្រាម​​៧ឆ្នាំ​មក​ហើយ​ក្នុង​ប្រទេស​នោះ​និង​ចាប់ផ្តើម​អន្តរកាល​ទៅកាន់​សន្តិភាព។

កាលពី​ថ្ងៃសុក្រ ប្រេសិត​ពិសេស​អ.ស.ប. សម្រាប់​ប្រទេស​ស៊ីរី​បាន​សុំ​ដល់សហគមន៍​អន្តរជាតិ​ឱ្យ​ក្តាប់​យក​សម្ទុះ​នយោបាយ​ផ្តល់​ឱ្យ​ដោយ​ការប្រជុំ​មួយចំនួន​ក្នុង​ពេល​ខាងមុខនេះ​ដើម្បី​ធ្វើមាន​ចលនា​ទៅមុខ​សម្រាប់​បញ្ចប់​សង្គ្រាម៧ឆ្នាំ​មក​ហើយ​ក្នុង​ប្រទេស​នោះ​និង​ចាប់ផ្តើម​អន្តរកាល​ទៅកាន់​សន្តិភាព។

​លោកStaffan de Mistura បាន​មានប្រសាសន៍​ប្រាប់​ពួក​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.ថា​ «តាម​មតិ​របស់ខ្ញុំ នៅ​មានឱកាស​ច្បាស់លាស់​មួយ​ដែល​ត្រូវការ​ក្តាប់​យក​ជាបន្ទាន់»។​

​ប្រេសិត​រូប​នេះ​បាន​និ​យា​យត្រួសៗ​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​តាមរយៈ​ការ​ភ្ជាប់វីដេអូ​មួយ​ពី​ក្រុង Beirut នៅ​ក្រោយ​ជំនួប​មួយ​កាលពី​ថ្ងៃពុធ​ជាមួយ​លោក​ ​Walid Mouallem រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​នៅក្នុង​ក្រុង Damas។

​អត្ថា​ធិប្បាយ​របស់​លោក De Mistura មាន​ឡើង​នៅមុន​ការ​និ​យា​យត្រួសៗ​របស់​លោក​ទៅ​កាន់​សន្និ​សីទកំ​ពូល​មួយ​នៅ​ថ្ងៃសៅរ៍​នេះ​ក្នុង​ក្រុងអ៊ីស្តង់ប៊ុល នៃ​ពួក​មេដឹកនាំ​ប្រទេស​តួកគី បារាំង​ អាល្លឺម៉ង់​និង​រុស្សី​និង​នៅពេល​ដែលរដ្ឋាភិបាល​នៃ​ប្រធានាធិបតី​ស៊ីរី Bashar al​-​Assad បាន​បង្ហាញ​ចំណង់​មួយឱ្យ​អ.ស.ប.មានការ​ទាក់ទិន​តិច​ជាង​មុន​នៅក្នុង​អន្តរកាល​នៃ​ប្រទេស​លោក។

​លោក De Mistura បាន​និយាយ​ជាថ្មី​ទៀត​ថា​រដ្ឋាភិបាល​ក្រុង Damas បាន​ជំទាស់​មិន​ឱ្យ​អ.ស.ប. មានមុខ​នាទី​ក្នុង​ការ​បង្ហាញ​ឈ្មោះ​ឬ​ជ្រើសរើស​សមាជិក​នៅក្នុង​បញ្ជី​មួយ​ក្នុង​បណ្តា​បញ្ជី​បី​នៃ​ពួក​បេក្ខជន​សម្រាប់​ការបង្កើតគណៈកម្មាធិការ​មួយ​ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​សម្រាប់​ប្រទេស​ស៊ីរី៕​