ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Nikki Haley ព្រមាន​រុស្ស៊ី ​និង​អ៊ីរ៉ង់​កុំ​ឲ្យ​បង្កើន​កម្លាំង​យោធា​ក្នុង​ខេត្ត Idlib នៃ​ប្រទេស​ស៊ីរី


រូបឯកសារ៖ លោកស្រី Nikki Haley ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ និង​ជា​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។
រូបឯកសារ៖ លោកស្រី Nikki Haley ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ និង​ជា​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោកស្រី Nikki Haley បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋអាមេរិក​នឹង​ពិចារណា​លើ​ការ​វាយប្រហារ​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ខេត្ត Idlib នៃ​ប្រទេស ស៊ីរី ខណៈ​ដែល​សង្គ្រាម​កាន់​តែ​កើន​ឡើង​ដោយ​គ្មាន​ការ​កោតក្រែង ហើយ​លោកស្រី​ក៏​បាន​អំពាវនាវ​រុស្ស៊ី​ឲ្យ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ «គ្រោះ​មហន្តរាយ»​នៅ​ទីនោះ​ផង​ដែរ។

លោកស្រី Nikki Haley ដែល​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ និង​ជា​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា «រុស្ស៊ី​មាន​អំណាច​ក្នុង​ការ​បញ្ឈប់​គ្រោះមហន្តរាយ​ ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ខេត្ត Idlib។ ពួកគេ​មាន​អំណាច​នឹង​បញ្ឈប់​ការ​សម្លាប់​នេះ​បាន»។

ជនស៊ីវិល​ប្រមាណ​៣លាន​នាក់​កំពុង​រស់នៅ​ក្នុង​ខេត្ត Idlib ហើយ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​មាន​គ្រោះមហន្តរាយ​មនុស្សជាតិ​កើតឡើង ប្រសិន​បើ​មាន​ការ​បន្ថែម​កងកម្លាំង​យោធា​នៅ​ទីនោះ។

លោកស្រីបាន​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​បង្កើន​យោធា​ និង​បាន​និយាយ​ថា ប្រសិន​បើ​របប លោក​ Bashar al-Assad ដែល​គាំទ្រ​ដោយ​រុស្ស៊ី​និង​អ៊ីរ៉ង់ បន្ត​ដើរ​លើ​មាគ៌ា​នេះ នោះ​លទ្ធផល​នឹង​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់។ ​

លោកស្រី Haley ក៏​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ព្រមាន​របស់​លោកស្រី ដែល​ថា ​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន នឹង​មិន​លើកលែង​ដល់​ការ​ប្រើប្រាស់​អាវុធ​គីមី​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG