ភ្នំពេញ —
អង្គការសហប្រជាជាតិអំពាវនាវឱ្យកម្ពុជានិងថៃស៊ើបអង្កេតករណីស្លាប់ពលករចំណាកស្រុកកម្ពុជាយ៉ាងហោចណាស់ចំនួន១១នាក់ក្នុងពេលចាកចេញពីប្រទេសថៃដោយគំហុកកាលពីដើមខែនេះ។
លោក សុរិយា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានប្រាប់ក្រុមអ្នកកាសែតនៅពេលដែលលោកបញ្ចប់ដំណើរទស្សនកិច្ចលើកទី១១របស់លោកស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថាលោកនឹងដាក់របាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងខែកញ្ញាខាងមុខនេះ។
លោកមានប្រសាសន៍ថាការវិលត្រឡប់របស់ពលករចំណាកស្រុកកម្ពុជានិងគ្រួសាររបស់គេជាង២២៥.០០០នាក់មកពីប្រទេសថៃក្នុងនោះរួមមានស្ត្រីជាង៧៤.០០០នាក់និងកុមារជាង១៥.០០០នាក់នៅក្នុងអំឡុងពេលមិនដល់២សប្តាហ៍ ហើយមានរបាយការណ៍ពីការស្លាប់ជាច្រើននៅក្នុងដំណើរការបញ្ជូនចេញហើយនេះជាបញ្ហាកង្វល់ផ្នែកសិទ្ធិមនុស្ស។
លោកបានបញ្ជាក់ថាលោកបានពិភាក្សាបញ្ហានេះជាច្រើនដងក្នុងអំឡុងពេលបេសកកម្មនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាលកម្ពុជា និង អ្នកផ្សេងទៀតដែលលោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដែលបានដឹកជញ្ជូនពលករពីព្រំដែនមកសហគមន៍របស់ពួកគេរស់នៅ។
លោកនិយាយថា៖«ខ្ញុំអំពាវនាវឱ្យបើកការស៊ើបអង្កេតទៅលើការស្លាប់បាត់បង់ជីវិតរបស់ពលករខ្មែរ។តើពួកគេស្លាប់យ៉ាងដូចម្តេចនិងនៅពេលណា?»។
បើតាមអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានប៉ាន់ប្រមាណថា យ៉ាងតិចមានពលករខ្មែរជាង២សែននាក់បានត្រូវបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។
ប្រទេសថៃបច្ចុប្បន្ននេះដែលគ្រប់គ្រងដោយរបបយោធា បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រកាលពីខែមុនបានចាប់ផ្តើមចាប់បញ្ជូន កម្មករខុសច្បាប់មកពីកម្ពុជា ឡាវនិងភូមា ជាច្រើនសែននាក់មកកាន់ប្រទេសរបស់ខ្លួនរៀងៗខ្លួន។
លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស និង ជំនួយការផ្នែកច្បាប់របស់សមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យគួរតែត្រូវរកឱ្យឃើញថាការស្លាប់ពលករខ្មែរនោះដោយសារមូលហេតុអ្វីពិតប្រាកដ។
លោកបានបន្ថែមថា៖«ខ្ញុំគិតថាគណៈកម្មការនេះគួរតែមានអង្គការសង្គមស៊ីវិលក្នុងប្រទេសថៃទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិពលករចំណាកស្រុកក៏ដូចជាខាងអង្គការសហប្រជាជាតិដែលមានស្តង់ដាក្នុងការស៊ើបអង្កេតក៏មានការចូលរួមពីរដ្ឋាភិបាលយើងផងដែរ»។
លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីស្លាប់របស់ពលរដ្ឋខ្មែរ។លោកបានបញ្ជាក់ថាបើតាមរបាយការណ៍បានឱ្យដឹងថា មានពលរដ្ឋខ្មែរចំនួន១១នាក់បានស្លាប់។ក្នុងនោះមាន២នាក់បានស្លាប់ដោយសារគាំងបេះដូង ៧នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និង២នាក់ទៀតបានស្លាប់នៅដោយសារការបង្ក្រាបជួញដូរថ្នាំញៀនហើយត្រូវបានសមត្ថកិច្ចបាញ់បំបែកកង់រថយន្ត បណ្តាលឱ្យរថយន្តក្រឡាប់ស្លាប់ពលករខ្មែរ។
លោកបាននិយាយថា៖«កិច្ចការនេះគឺខាងកុងស៊ុលជាមួយនឹងស្ថានទូតយើងដូចក្តាប់បាន កំពុងធ្វើការជាមួយភាគីថៃហើយបានន័យថាគេសហការគ្នាដើម្បីធ្វើការស៊ើបអង្កេតបន្ថែម»។
មានពលករកម្ពុជាទាំងខុសច្បាប់ និងស្របច្បាប់មានចំនួនប្រមាណជាង៤០ម៉ឺននាក់បានរស់នៅនិងធ្វើការជា ជាងសំណង់ កម្មកររោងចក្រ និង បុគ្គលិកជំនួយការលក់ដូរក្នុងប្រទេសថៃ។
បើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន របស់អង្គការ Human Rights Watch បានឱ្យដឹងថា ពលករចំណាកស្រុកក្នុងប្រទេសថៃត្រូវបានរំលោភបំពានជាលក្ខណៈ ប្រព័ន្ធ ហើយអ្នកដែលហ៊ានចេញមុខតវ៉ាជានិច្ចកាល បានទទួលរងការធ្វើទុក្ខបុកម្នេញ និងការប្រើអំពើហិង្សាភ្លាមៗពីសំណាក់ប៉ូលិស អាជ្ញាធរនិងនិយោជករបស់ខ្លួន។ ដោយឡែកការបង្កើតសហជីព និងសមាគមរបស់កម្មករចំណាកស្រុកនិងសិទ្ធិបញ្ចេញមតិរបស់កម្មករ ត្រូវបានរឹតត្បិតយ៉ាងតឹងតែងបំផុត៕