ប្រធាន​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​នឹង​បំពេញ​ទស្សនកិច្ច​រដ្ឋ Rakhine ​នៃ​ប្រទេស​មីយ៉ានម៉ា​

ក្មេង​ប្រុស​ជនជាតិ​រ៉ូហ៊ីងយ៉ា​​ម្នាក់​ដែល​ឆ្លង់កាត់​មីយ៉ាន់ម៉ា​ទៅ​កាន់​បង់ក្លាដែស​កំពុង​សុំ​ពី​កម្ម​ករ​អង្ករ​​ក្បែរ​ជំរំ Balukhali ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី២១ កញ្ញា ២០១៧។

​អង្គការ​សហប្រជាជាតិ​និង​សមាជិក​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​ទៅកាន់​រដ្ឋ Rakhine ​នៃ​ប្រទេស​មីយ៉ាន់​ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះជាការ​ខំប្រឹងប្រែង​ឲ្យ​មាន​ជំនួយ​មនុស្ស​ធម៌​កាន់​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​នោះ ​នេះតាម​លោក Stephane Dujarric ​អ្នកនាំ​ពាក្យ​របស់​អង្គការ​សហប្រជាជាតិ។

លោក​បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​កាសែត​ថា «​យើង​ជានិច្ចកាល​សង្កត់​និង​បញ្ជាក់​ពីការ​ព្រួយ​កង្វល់​របស់​យើង​អំពី​ការ​កម្រិត​ការ​ចេញ​ចូល​ខាង​ជំនួយ​មនុស្ស​ធម៌​នៅក្នុង​តំបន់​នោះ។​ យើង​ស្វាគមន៍​សេចក្តី​អញ្ជើញ​នេះ​ថាជា​ជំហាន​មុនដំបូង​ហើយ​យើងសង្ឃឹម​ថា ការណ៍​នេះ​នឹង​នាំ​ឲ្យ​មានជំនួយ​មនុស្ស​ធម៌​ចេញ​ចូល​តំបន់​នោះ​កាន់​តែ​ច្រើន​ឡើង‍»។

ដំណើរ​ទស្សនកិច្ចដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​កត់​សម្គាល់​ជាលើក​ដំបូង​របស់​តំណាង​អង្គការ​សហប្រជាជាតិ​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ Rakhineចាប់​តាំង​ពី​ការ​ចាប់​ផ្តើមមាន​លំហូរ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥ​ស្លាម​យ៉ាង​ច្រើន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស។

អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាស នា​ឥស្លាម​ជាង​៤សែននាក់​បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ចេញ​ពីការ​ធ្វើ​ទុក​បុកម្នេញ​ដោយ​រដ្ឋាភិបាល​មីយ៉ានម៉ា។​ យោង​តាម​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ​បាន​ប្រាប់​ឲ្យ​ដឹងថា ​មនុស្ស៤ម៉ឺន​៥​ពាន់​នាក់​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​នេះ។

​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ខ្លួន​នឹង​បង្កើន​ការ​ខំ​ប្រឹង ប្រែង​ជំនួយ​មនុស្ស​ធម៌របស់​ខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស ​ទោះ​បីខ្លួន​បាន​ព្រមាន​ថា ​ការកើនឡើង​នូវ​ចំនួន​ជន​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​នោះ​បានធ្វើ​ឲ្យ​មានការ​លំបាក​យ៉ាង​ខ្លាំង ​ប្រសិនបើ លំហូរ​ជន​ភៀស​ខ្លួន​នោះ​មិន​ថមថយ៕