អ្នកស្រី Mary Komugisha អាយុ ៤០ឆ្នាំជាម្តាយចិញ្ចឹមកូនតែម្នាក់ឯងនិងជាអ្នកលក់ម្ហូបអាហារនៅក្នុងទីតំបន់ Kiswa ជាយក្រុង Kampala បានក្លាយជាជីដូនម្នាក់ស្ថិតក្នុងកាលៈទេសៈដ៏អាក្រក់បំផុត។ កូនស្រីអ្នកស្រីអាយុ ១១ ឆ្នាំត្រូវបានគេចាប់រំលោភ។
អ្នកស្រី Komugishaបាននិយាយថា៖
«អ្នកស្រីនិយាយថាកូនរបស់អ្នកស្រីរៀននៅថ្នាក់ទី៧នៅពេលនាងបានប្រាប់អ្នកស្រីថានាងមានបញ្ហា។ ខ្ញុំជាម្ដាយនិងឪពុកនៅតែមានភាពរឹងមាំ។ នាងបានប្រាប់ខ្ញុំថានាងត្រូវបានគេចាប់រំលោភនៅក្នុងបង្គន់។ អ្នកចាប់រំលោភនោះបានប្រាប់នាងកុំឲ្យប្រាប់រឿងនេះទៅនរណាម្នាក់បើមិនអ៊ីចឹងទេគេនឹងវាយតប់នាង។ អ្នកស្រី Komugisha បានបញ្ជាក់ថានាងបានឆ្លងទន្លេប៉ុន្តែស្ថានភាពរបស់យើងគឺអាក្រក់ណាស់។ ខ្ញុំមិនមានប្រាក់ដើម្បីបញ្ជូននាងឲ្យបានវិលត្រឡប់ទៅសាលារៀនវិញទេ»។
អ្នកស្រី Komugisha រស់នៅក្នុងទីជម្រកធ្វើពីដែកដែលមានបន្ទប់តែមួយជាមួយកូនបីនាក់និងចៅស្រីរបស់អ្នកស្រី។
កូនស្រីរបស់អ្នកស្រី្តគឺជាស្រី្តរងគ្រោះម្នាក់ក្នុងចំណោមស្ត្រីរងគ្រោះចំនួន២៥ភាគរយក្នុងប្រទេសអ៊ូហ្គាន់ដាដែលទទួលរងនូវអំពើហិង្សាផ្លូវភេទនៅក្រោមអាយុ១៣ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់មូលនិធិកុមារនៃអង្គការសហប្រជាជាតិដែលហៅកាត់ថា(UNICEF) ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៏មុនដែលជាលើកដំបូងសម្រាប់ប្រទេសអ៊ូហ្គាន់ដាស្ដីពីការរំលោភបំពានលើកុមារហើយរបាយការណ៏នេះមិនទទួលបានអ្វីដែលប្រសើរជាងនេះសម្រាប់ក្មេងជំទង់នោះទេ។
អង្គការ UNICEF បាននិយាយថាមានស្ត្រីចំនួន៣៥ ភាគរយនិងបុរសចំនួន១៧ ភាគរយត្រូវបានគេរំលោភបំពានផ្លូវភេទ។
អ្នកស្រី Noreen Prendville អនុប្រធានតំណាងអង្គការUNICEFប្រចាំប្រទេសអ៊ូហ្កាន់ថាបានពណ៌នាអំពីការរកឃើញនេះថា ពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ណាស់។
លោកស្រី Prendville បានបញ្ជាក់ថា៖
«ខណៈពេលដែលយើងបានឃើញពិតប្រាកដណាស់ថា មានក្មេងប្រុសៗនឹងកុមារក្មេងៗគឺជាជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទ ពិតណាស់ហើយថាផលវិបាកសម្រាប់ក្មេងស្រីកាន់តែអាក្រក់ជាងនេះទៅទៀត។ យើងក៏មានបញ្ហានៅក្នុងប្រទេសផងដែរ ដោយបញ្ហាប្រឈមដ៏ធំៗមួយចំនួននោះគឺការរៀបអាពាហ៍ពិពាហ៍នៅក្មេងពេកនិងការមិនចង់ឲ្យមានកូននៅក្មេងពេក។ហើយជួនកាលវាជាបញ្ហាវប្បធម៌ក៏ប៉ុន្តែពេលខ្លះវាទាក់ទងនឹងភាពក្រីក្រផងដែរ»។
យោងតាមរបាយការណ៍បានបង្ហាញថាអំពើហិង្សាលើរូបរាងកាយ ផ្លូវភេទ និងផ្លូវចិត្តប្រឆាំងលើកុមារបានកើតមានឡើងនៅតាមផ្លូវ នៅតាមផ្ទះ ហើយថែមទាំងនៅសាលារៀនដូចដែលបានកើតឡើងទៅលើកូនស្រីរបស់អ្នកស្រី Komugishaអ៊ីចឹង។
ទោះបីកុមារមួយចំនួនដែលទទួលរងគ្រោះដោយអំពើហឹង្សាបានដឹងពីកន្លែងដែលត្រូវស្វែងរកជំនួយក៏ដោយក៏មនុស្សមួយចំនួនជាពិសេសក្មេងស្រីក៏មានភាពអាម៉ាស់មុខផងដែរសម្រាប់ខ្លួនពួកគេនិងគ្រួសាររបស់ពួកគេដើម្បីស្នើសុំជំនួយបែបនេះ។
លោកស្រីបណ្ឌិត Jesca Nsungwa ឧត្តមស្នងការសុខមាលភាពកុមារនៃក្រសួងសុខាភិបាលរបស់ប្រទេសអ៊ូហ្គាន់ដាបាននិយាយថារដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីដោះស្រាយការរំលោភបំពាននេះ។
លោកស្រី Nsungwa បានបញ្ជាក់ថា៖
«ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខភាពដែលមានគុណភាពសម្រាប់កុមារនិងមនុស្សជំទង់ នៅតាមគ្រប់គ្រឹះស្ថានសុខាភិបាលគួរតែផ្តល់នូវសេវាការពារនិងសេវាកម្មឆ្លើយតបដល់អ្នកដែលរស់រានមានជីវិតពីអំពើហឹង្សានឹងដោយគ្មានការរើសអើង។ យើងក៏ប្តេជ្ញាចិត្តហ្វឹកហ្វឺនបុគ្គលិកថែទាំសុខភាពស្ថិតនៅក្នុងក្របខណ្ឌជាតិរបស់យើងផងដែរ»។
របាយការណ៍របស់អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា កុមារដែលធ្លាប់មានបទពិសោធន៏ក្នុងអំពើហិង្សាទំនងជាក្លាយជាអ្នកប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងកុមារបើពួកគេមិនទទួលបានជំនួយ។
របាយការណ៍របស់ប្រទេសអ៊ូហ្គាន់ដាបានកើតមានឡើងបន្ទាប់ពីការអំពាវនាវកាលពីឆ្នាំ២០០៦ លោក កូហ្វី អាណាន់ ដែលកាលនោះជាអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិដល់ប្រទេសទាំងអស់ឲ្យដោះស្រាយការរំលោភបំពានធ្វើបាបកុមារដោយប្រមូលទិន្នន័យដើម្បីប្រាប់ពីគោលនយោបាយ។
រហូតមកដល់ពេលនេះមានតែប្រទេសចំនួន១៥ ប៉ុណ្ណោះដែលបានចេញរបាយការណ៍ស្តីពីការរំលោភបំពានលើកុមារជារើយៗ។ នៅទ្វីបអាហ្វ្រិកទាំងនោះរួមមានប្រទេស កេនយ៉ា ម៉ាឡាវី ស្វាស៊ីឡង់ តង់សានី ស៊ីមបាវ៉េ ហើយឥឡូវនេះគឺប្រទេសអ៊ូហ្គាន់ដា៕
ប្រែសម្រួលដោយលោក ហេង រស្មី