ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋFloridaដែលរងការបំផ្លិចបំផ្លាញដោយព្យុះកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានសរសើរបុគ្គលិកជួយសង្គ្រោះនិងយោធាចំពោះការឆ្លើយតបរបស់ពួកគេដល់ព្យុះសង្ឃ រាអឺម៉ាដែលបានធ្វើឲ្យខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃនៅពេលដែលវាបានបក់បោកយ៉ាងខ្លាំងទៅកាន់តំបន់ភាគខាងលិចរដ្ឋនោះ។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ភ្លាមៗបន្ទាប់ពីបានអញ្ជើញទៅដល់ទីក្រុង Fort Myers ដែលជាដំណើរទស្សនកិច្ចឈប់សំចត២កន្លែងលើកដំបូងរបស់លោកនៅក្នុងរដ្ឋ Florida ហើយនៅទីនោះលោកប្រធានាធិបតីបានទទួលព័ត៌មានត្រួសៗស្តីពីកិច្ចខំប្រឹងប្រែងស្តារតំបន់នោះឡើងវិញ។ លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា «ការងារដែលអស់លោក អ្នក បានធ្វើនេះអស្ចារ្សណាស់»។
មានមនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែលបានស្លាប់ដែលពាក់ព័ន្ធទៅនឹងខ្យល់ព្យុះនេះនៅក្នុងរដ្ឋ Florida ហើយលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានសរសើរអ្នកឆ្លើយតបនិងបុគ្គលិកជួយសង្គ្រោះលើកដំបូងចំពោះការរារាំងកុំឲ្យមនុស្សបន្ថែមទៀត។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា «ខណៈដែលមនុស្សដែលមិនមានសំណាងបានស្លាប់បាត់ទៅហើយ មនុស្សបានគិតថា មនុស្សរាប់ពាន់នាក់ប្រហែលបានស្លាប់ហើយចំនួននេះជាចំនួចដែលតិចបំផុតដែលជាការខិតខំជួយរបស់អស់លោក អ្នក»។
លោកប្រធានាធិបតីត្រាំបានត្រូវអមដំណើរដោយលោកជំទាវ Melania Trump ហើយលោកអនុប្រធានាធិបតី Mike Pence ក៏បានទៅទស្សនកិច្ចទីក្រុង Naplesដែរ។ ព្យុះអឺម៉ាបានឆ្លងកាត់ទីក្រុង Fort Myers និងក្រុង Naples នៅពេលដែលវាបក់បោករដ្ឋនោះដោយមានល្បឿនខ្យល់យ៉ាងខ្លាំង ហើយរួមជាមួយការធ្លាក់ភ្លៀងនិងខ្យល់យ៉ាងខ្លាំងដែលបណ្តាលឲ្យមានទឹកជំនន់យ៉ាងខ្លាំង៕