បន្ទាប់ពីការសើចចំអកលើសង្គ្រាមរបស់សហរដ្ឋអាមេរិកជាច្រើនឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថានថា «ជាការខ្ជះខ្ជាយ»មក លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃចន្ទត្រូវគេរំពឹងនឹងពន្យល់ថា តើហេតុអ្វីបានជានៅពេលឥឡូវនេះ លោកជឿជាក់ថា វាជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងការធ្វើទៅតាមការតាំងចិត្តដល់ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ។
នៅក្នុងសន្ទរកថានៅពេលយប់ចេញពីបន្ទាយយោធានៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតី ត្រាំ ទំនងជាប្រកាសពីការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិករាប់ពាន់នាក់បន្ថែមនៅអាហ្វហ្គានីស្ថាន ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្រ្តកាន់តែខ្លាំងឡើង នេះយោងតាមរបាយការណ៍មួយ។ សេចក្តីសម្រេចរបស់ប្រធានាធិបតីត្រាំកើតមានឡើងបន្ទាប់ពីការសើរើពិនិត្យអស់រយៈរាប់សិបខែពីសង្គ្រាមដែលមានរយៈពេល១៦ឆ្នាំ ដែលបានក្លាយជាសង្គ្រាមដ៏យូរជាងគេបង្អស់របស់សហរដ្ឋអាមេរិក។
ថ្លែងកាលពីថ្ងៃអាទិត្យ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Jim Mattis បានបដិសេធពុំព្រមធ្វើអត្ថាធិប្បាយពីបញ្ហាចំៗ រួមទាំងចំនួនកងទ័ព ក៏ប៉ុន្តែ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក បាននិយាយថា ដំណើរការយុទ្ធសាស្រ្តនោះមានការលំបាក។ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកក៏បានបញ្ជាក់ដែរថា ផែនការរបស់ប្រធានាធិបតីត្រាំមានការទាក់ទិនលើសពីប្រទេសអាហ្វហ្គានីស្ថាន។ លោកនិយាយទៀតថា ផែនការនោះទាក់ទិននឹងតំបន់អាស៊ីខាងត្បូង»។សេតវិ មានគ្រាន់តែនិយាយថា សន្ទរកថារបស់លោកប្រធានាធិបតីត្រាំនឹងលាតត្រដាងផែនការសម្រាប់អាហ្វហ្គានីស្ថាន។
ពួកឧត្តមសេនីយ៍អាមេរិកបានផ្តល់យោបល់ដល់ប្រធានាធិបតីត្រាំឲ្យបញ្ជូនកង ទ័ពរាប់ពាន់នាក់បន្ថែមទៀតដើម្បីបំបែកភាពជាប់គាំងហើយនឹងដណ្តើមទឹកដីពីក្រុមតាលីបានមកវិញដែលបានត្រួតត្រាជិតពាក់កណ្តាលប្រទេសនោះ។ ក៏ប៉ុន្តែ លោកត្រាំដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតលើគោលនយោបាយការបរទេសគិតពីប្រទេសអាមេរិកមុន បានស្ទាក់ស្ទើរផ្តល់ធនធានកាន់តែច្រើនឡើងសម្រាប់នោះ៕