លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំងនៅសប្តាហ៍នេះរួមជាមួយមេដឹកនាំរាប់សិបនាក់របស់ពិភពលោកដើម្បីចូលរួមពិធីខួប១០០ឆ្នាំនៃយុទ្ធសន្តិភាពដែលបានបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមលោកលើកទី២។
ដំណើរទស្សនកិច្ចរបស់លោកកើតមានឡើងនៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាច្រើនទៀតនៅមានការតានតឹង។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានថា បរិយាកាសភូមិសាស្រ្តនយោបាយ ធ្វើឲ្យនឹកឃើញដល់ការមានសង្គ្រាមលោក។
នៅខណៈដើរទស្សនាសមរភូមិនៅតំបន់ភាគខាងកើតនិងខាងជើងប្រទេសបារាំងនៅសប្តាហ៍នេះមុននឹងចាប់ផ្ដើមពិធីយុទ្ធសន្តិភាពនៅថ្ងៃអាទិត្យ ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានព្រមានពីការបន្តការគំរាមកំហែងនៅអឺរ៉ុប ដោយលោកនិយាយថា ទ្វីបនេះ ត្រូវតែបង្កើតកងទ័ពដោយខ្លួនឯង។
លោកប្រធានាធិបតីម៉ាក្រុង បានប្រាប់ស្ថានីយវិទ្យុអឺរ៉ុប១ របស់បារាំងថា «យើងចាំបាច់ការពារខ្លួនយើងពីការគំរាមកំហែងរបស់ចិន ពីប្រទេសរុស្ស៊ី ហើយថែមទាំងពីសហរដ្ឋអាមេរិក។ នៅពេលដែលខ្ញុំឃើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញារុះរើអាវុធដែលបានបង្កើតនៅទសវត្សរ៍១៩៨០នៅពាក់កណ្តាលនៃវិបត្តិកាំជ្រួចមីស៊ីលដែលបានប៉ះពាល់ដល់អឺរ៉ុប តើនរណានឹងក្លាយជាជនរងគ្រោះនោះ? គឺតំបន់អឺរ៉ុបនិងសន្តិសុខរបស់ខ្លួន»។
ពួកមន្រ្តីបារាំងបាននិយាយថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនឹងមានផលប៉ះ ពាល់ដោយគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីដូណាល់ ត្រាំ បាត់បង់ការត្រួត ត្រានៅក្នុងសភាតំណាងរាស្រ្តនៅក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះទេ៕