សមាជិកសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះស្តីពីកិច្ចព្រមព្រៀងថវិកាដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលមួយលើកទៀត ដើម្បីផ្តល់ថវិកាសម្រាប់ការស្ថាបនាជញ្ជាំង និងវិធានការសន្តិសុខផ្សេងៗទៀតនៅឯព្រំដែនសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៉ិច។
សមាជិកសភា និងបុគ្គលិករបស់ពួកគេបានធ្វើការកាលពីយប់ថ្ងៃពុធដើម្បីធ្វើសេចក្តីព្រាងច្បាប់ផ្តាច់ព្រាត់ ដែលចេញមកពីគណៈកម្មាធិការរបស់គណបក្សទាំង២ ដែលមានភារៈកិច្ចក្នុងការធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិសុខព្រំដែន។
គណៈកម្មាធិការនេះជាដំណោះស្រាយដែលបានសម្របសម្រួលឲ្យបញ្ចប់ការបិទរដ្ឋា ភិបាលមួយផ្នែកអស់រយៈពេល៣៥ថ្ងៃកាលពីខែមុននៅពេលដែលពួកគណបក្សសា ធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យមានការបែកខ្ញែកគ្នាពីការទាមទាររបស់ប្រធា នាធិបតីត្រាំនូវប្រាក់ចំនួន៥ពាន់៧រយលានដុល្លារសម្រាប់ការស្ថាបនាជញ្ជាំងនៅតាមព្រំដែនភាគខាងត្បូង។
សេចក្តីព្រាងថវិកាថ្មី មិនបានបំពេញទៅតាមសំណើររបស់ប្រធានាធិបតីត្រាំទេ តែផ្ទុយទៅវិញ បានផ្តល់ថវិកាចំនួន1,37 ពាន់លានដុល្លារសម្រាប់ជញ្ជាំងប្រវែង៩០គីឡូ ម៉ែត្រនៅតាមបណ្តោយព្រំដែន។ថវិកានោះក៏រួមការធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យាដើម្បីឆែកឆេរនៅច្រកចូលព្រំដែន បន្ថែមមន្រ្តីគយនិងជំនួយមនុស្សធម៌។
លោកChuck Schumer មេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ បាននិយាយថា «ដោយមានការព្រមព្រៀងរបស់គណបក្សទាំង២ កិច្ចព្រមព្រៀងនេះ មានការសម្របសម្រួល។ភាគីមួយ បានផ្តល់ឲ្យបន្តិច ហើយភាគីមួយទៀត បានទទួលបន្តិចមកវិញ»៕