លោក​ប្រធានាធិបតី​ប្រកាសឡើងវិញថា រដ្ឋាភិបាល​បិទរហូត​ធ្វើតាម​សំណើរបស់លោក

រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump ​

លោក​ថ្លែង​នៅក​ារិយាល័យ​ប្រធានាធិបតីថា ​«ខ្ញុំមិនអាច​ប្រាប់អ្នក​បាន​ទេថា​ តើនៅ​ពេលណា​រដ្ឋាភិបាល​នឹង​បើក​វិញ។ ​ខ្ញុំអាច​ប្រាប់​អ្នក​ថា​ រដ្ឋាភិបាល​នឹង​មិន​បើក​វិញ​ទេ​ រហូត​ដល់​យើង​មាន​ជញ្ជាំង ​ឬ​របង»។ ​

ការបិទផ្នែក​ខ្លះ​នៃរដ្ឋាភិបាល​សហ​រដ្ឋអាមេរិក​មិនមាន​ពន្លឺថា​នឹង​មាន​ដំណោះស្រាយទេ ​ដោយសារ​លោក​ប្រធានាធិបតី Donald Trump ​បានអះអាង​កាលពីថ​្ងៃអង្គារ​ថា ​ការបិទ​រដ្ឋាភិបាល​នឹង​បន្ត​រហូតដល់​លោក​ទទួលបានថវិកា​ដែល​នៅសេស​សល់​សម្រាប់​សាងសង់​ជញ្ជាំង​ព្រំដែនអាមេរិកនិងម៉ិកស៊ិក។

លោក​ថ្លែង​នៅក​ារិយាល័យ​ប្រធានាធិបតីថា ​«ខ្ញុំមិនអាច​ប្រាប់អ្នក​បាន​ទេថា​ តើនៅ​ពេលណា​រដ្ឋាភិបាល​នឹង​បើក​វិញ។ ​ខ្ញុំអាច​ប្រាប់​អ្នក​ថា​ រដ្ឋាភិបាល​នឹង​មិន​បើក​វិញ​ទេ​ រហូត​ដល់​យើង​មាន​ជញ្ជាំង ​ឬ​របង»។ ​

លោកថ្លែងដូច្នេះ​បន្ទាប់ពី​ធ្វើ​សន្និសីទ​សារ​គមនាគមន៍​វីដេអូ​ video conference ​មួយជាមួយ​កងទ័ព​អាមេរិក​ដែលឈរជើង​នៅឯ​នាយ​សមុទ្រ។

លោក Trump បានអះអាង​ថា បុគ្គលិក​សហព័ន្ធរាប់រយពាន់នាក់ដែល​ត្រូវផ្អាក​ការងារដោយសារ​តែការ​បិទនេះ ​ក៏ចង់បាន​ជញ្ជាំង​ដែរថ្វីបើខ្វះ​ភ័ស្តុតាង​គាំទ្រ​ការ​អះអាង​នេះក៏​ដោយ។ ​

កាលពីថ្ងៃចន្ទ​លោក ​Trump បាន​អះអាង​ថា​ គណបក្ស​ប្រជា​ធិបតេយ្យ​ត្រូវតែ​បញ្ចប់​«ការ​ប្រឈម​មុខ​ដាក់​គ្នា» ​រីឯ​មេ​ដឹកនាំប្រជា​ធិបតេយ្យ​ក្នុង​សភា​បាន​ស្តី​បន្ទោស​ថា ​«Trump បាន​ធ្វើ​ឱ្យ​ប្រទេស​ធ្លាក់ចូលក្នុង​ភាព​វឹកវរ»៕