ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់បុគ្គលិករបស់លោកឲ្យដកថវិកាប្រមាណ៤០០លានដុល្លារចេញពីជំនួយសម្រាប់ប្រទេសអ៊ុយក្រែន គឺនៅប៉ុន្មានថ្ងៃមុនពេលការហៅទូរស័ព្ទជាមួយនឹងមេដឹកនាំប្រទេសដែលកំពុងផ្តោតលើការជជែកដេញដោលរវាងសភានិងសេតវិមានពាក់ព័ន្ធនឹងអ្នកបញ្ចេញព័ត៌មាន។
សេចក្តីរាយការណ៍មួយកាលពីយប់ថ្ងៃពុធសប្តាហ៍មុន ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Associated Press សារព័ត៌មាន Washington Post និងYork Times សុទ្ធតែបានរាយការណ៍អំពីការលើកឡើងរបស់ក្រុមមន្រ្តីជាន់ខ្ពស់របស់ រដ្ឋបាលលោក Trump ដែលបាននិយាយថា លោក Trump បានបង្កកថវិកាជំនួយ និងបាននិយាយទៀតថា លោកបានបញ្ជាទៅក្រសួងការបរទេស និងមន្ទីរបញ្ចកោណថាលោកកំពុងពិនិត្យមើលថវិកាដែលត្រូវចំណាយ។
កាលពីព្រឹកថ្ងៃពុធសប្តាហ៍មុន មេដឹកនាំគណៈកម្មាធិការសភាតំណាងរាស្រ្តទាំងបី បានទាមទារឲ្យរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo ប្រគល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការអំពាវនាវដែលលោក Trump បានធ្វើចំពោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។
លោក Trump ត្រូវបានគេរាយការណ៍ថា បានជំរុញឲ្យមានការស៊ើបអង្កេតមួយទៅលើបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Bidenនិងកូនប្រុសរបស់លោក ឈ្មោះ Hunterដែលបានធ្វើការនៅក្នុងក្រុមប្រឹក្សារបស់ក្រុមហ៊ុនប្រេងអ៊ុយក្រែនជាច្រើនឆ្នាំ។
សមាជិកព្រឹទ្ធសភាលោក Chris Murphy បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកបានជួបជាមួយលោក Zelenskiy កាលពីប៉ុន្មានមុន និងបាននិយាយទៀតថា រដ្ឋបាលអ៊ុយក្រែនបារម្ភថាការកាត់ជំនួយនេះនឹងប៉ះពាល់ដល់ឆន្ទៈរបស់ពួកគេក្នុងការស៊ើបអង្កេតទៅលើគ្រួសាររបស់លោក Biden៕