លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ២រូបទៀតបានប្រកាសសំណើរច្បាប់ថ្មីមួយដើម្បីកាត់បន្ថយជនអន្តោប្រវេសន៍ស្របច្បាប់។
ថ្លែងកាលពីថ្ងៃពុធនៅឯសេតវិមាន លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ ថា សហរដ្ឋអាមេរិកមានជនអន្តោប្រវេសន៍ដែលមានជំនាញបំផុតអស់រយៈពេលច្រើនទសវត្សរ៍មកហើយៗប្រព័ន្ធថ្មីដែលស្វះស្វែងរកនឹងប្រតិបត្តិការជាប្រព័ន្ធដែលផ្អែកលើពិន្ទុដែលនឹងពិចារណាពីសមត្ថភាពរបស់អ្នកដាក់ពាក្យសុំក្នុងការនិយាយភាសាអង់គ្លេសនៅពេលពិចារណាពីការដាក់ពាក្យសុំប័ណ្ណរស់នៅឬ Green Card របស់ពួកគេ។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា «ច្បាប់នេះបង្ហាញពីសេចក្តីមេត្តា ធម៌របស់យើងសម្រាប់ក្រុមគ្រួសារអាមេរិកាំងដែលមានការលំបាក។ ច្បាប់នោះផ្តល់អាទិភាពដល់ពលរដ្ឋអាមេរិកាំង»។
លោកប្រធានាធិបតីត្រាំនិយាយថា «ច្បាប់នេះមានន័យថា ការពារពួកកម្មករជនជាតិភាគតិចដើម្បីប្រកួតប្រជែងការងារជាមួយអ្នកទើបមកដល់ថ្មីហើយនឹងដំឡើងប្រាក់ឈ្នួលឲ្យកម្មករទាំងអស់នោះដោយការកាត់បន្ថយចំនួនកម្មករគ្មានជំនាញចូលក្នុងសហរដ្ឋអាមេរិក»។
នៅដើមឆ្នាំនេះ សមាជិកព្រឹទ្ធសភា Tom Cotton និង David Perdue បានដាក់ស្នើច្បាប់មួយដែលនឹងកាត់បន្ថយជនអន្តោប្រវេសន៍ស្របច្បាប់ពី១លាននាក់ទៅ៥សែននាក់ក្នុងមួយឆ្នាំៗ។
សេចក្តីព្រាងច្បាប់ដែលមិនទាន់បានឆ្លងកាត់ព្រឹទ្ធសភាក៏អំពាវនាវឲ្យកម្រិតការអនុញ្ញាតឲ្យសមាជិកក្រុមគ្រួសារជនចំណាកស្រុកចូលក្នុងសហរដ្ឋអាមេរិកបញ្ចប់កម្មវិធីឆ្នោតទិដ្ឋាការ ហើយនឹងធ្វើឲ្យដំណើរការបានទទួល Green Card មានការលំបាកកាន់តែខ្លាំងឡើង៕