ការជំនុំជម្រះ​ការ​ចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែងបាន​ចាប់​ផ្តើម​ដោយ​មានការ​ជជែក​ដេញដោល​ពី​ច្បាប់

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

នៅពេល​ដែលការ​កាត់​ទោស បាន​ចាប់​ផ្តើម ​លោក McConnell បាន​ដក​ចេញ​ផែន​ការ​របស់​លោក​សម្រាប់សម័យ​ប្រជុំ​ដែល​មាន​រយៈ​ពេល​១២ម៉ោង​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​រហូត​ដល់​ថ្ងៃ​សៅរ៍​នៅ​សប្តាហ៍​នេះ​ដែល​អាចធ្វើ​ឲ្យ​សម័យ​ប្រជុំ​របស់​ព្រឹទ្ធ​សភា​ចូល​ក្នុង​ល្ងាចនេះដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា។

ការជំនុំជម្រះ​ការ​ចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែងបាន​ចាប់​ផ្តើម​ដោយ​មានការ​ជជែក​ដេញដោល​ពី​ច្បាប់ការជំនុំ​ជម្រះ​ការ​ចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតីអាមេរិក​លោក​ ដូណាល់ ត្រាំ​ ចេញ​ពី​តំណែង បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​ដោយ​មានការ​ជជែក​ដេញ​ដោលយ៉ាង​ខ្លាំងក្លា​អំពី​ច្បាប់​ដែល​កំណត់​ការជំនុំជម្រះ​បែប​នេះ​លើ​កទី៣​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក​អំពី​ថាតើគួរ​ត្រូវ​បណ្តេញ​ប្រធានា​ធិបតី​ចេញ​ពី​សេតវិមាន​អំពី​បទ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ពាក្យ​សម្បថ​នៃ​ការកាន់​តំណែង​របស់​លោកឬទេ។

​លោក Pat Cipollone ​ប្រធាន​មេធាវី​របស់ប្រធានា​ធិបតី​ត្រាំ​បាន​ហៅ​សំណើរ​កំណត់​ពេល​វេលា​របស់​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​របស់​ព្រឹទ្ធសភា ​ថាជា «​ដំណើរ​ការ​វិធី​មួយ​ដ៏​ត្រឹម​ត្រូវ» ដែល​នឹង​នាំ​ឲ្យ​ប្រធា​នាធិបតី​រួចទោស​ពីបទចោទ​ប្រកាន់២​នៃ​ការចោទប្រកាន់​ដកហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែងពី​ព្រោះ​តែលោក​ប្រធានា​ធិបតី ​«មិន​បាន​ធ្វើអ្វី​ខុស​ទាល់​តែ​សោះ»។

នៅពេល​ដែលការ​កាត់​ទោស បាន​ចាប់​ផ្តើម ​លោក McConnell បាន​ដក​ចេញ​ផែន​ការ​របស់​លោក​សម្រាប់សម័យ​ប្រជុំ​ដែល​មាន​រយៈ​ពេល​១២ម៉ោង​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ​រហូត​ដល់​ថ្ងៃ​សៅរ៍​នៅ​សប្តាហ៍​នេះ​ដែល​អាចធ្វើ​ឲ្យ​សម័យ​ប្រជុំ​របស់​ព្រឹទ្ធ​សភា​ចូល​ក្នុង​ល្ងាចនេះដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា។

ផ្ទុយ​ទៅ​វិញ ​លោកបាន​កាត់​បន្ថយ​សម័យ​ប្រជុំ​ដែល​លោក​បាន​ស្នើ​មក​ត្រឹម​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ដោយ​អ្នក​រៀប​ចំ​ចាត់​ចែង​របស់​សភា​តំណាង​រាស្រ្ត ​ចាប់​ផ្តើម​ដំណើរការ​រឿងក្តី​ប្រឆាំង​នឹង​ប្រធានា​ធិបតី​ត្រាំ​ជាង​រយៈពេល​៣​ថ្ងៃ ​ហើយ​មេធាវី​របស់​លោក​ប្រធា នាធិបតី​ត្រាំ​ដែល​ការពារ​លោក​ក្នុង​សម័យ​ប្រជុំ​ដែល​មាន​រយៈ​ពេល៨​ម៉ោង​ក្នុង​៣​ថ្ងៃ​ទៀត។

សមាជិក​សភា​តំណាង​រាស្រ្ត Adam Schiff ដែល​ជា​អ្នក​ចាត់ចែង​សភា​តំណាង​រាស្រ្ត​នាំមុខ​ម្នាក់ ​បាន​វាយ​ប្រហារ​ផែនការ​របស់​លោក McConnellពីព្រោះ​ការណ៍​នេះ ​ពន្យា​ពេល​ការ​បោះឆ្នោត​រហូត​ដល់​ពេលចុងក្រោយ​នៃការ​ជំនំ​ជម្រះ​ស្តីពី​ថាតើត្រូវ​ឲ្យ​បញ្ជូន​ឯកសារ​របស់​សេតវិមាន​ខ្លះ​ដែល​ទាក់​ទិន​នឹង​សកម្មភាព​របស់​លោក​ត្រាំ ​ហើយ​នឹង​កោះ​ហៅសាក្សី​ដែល​ជា​អ្នក​ជំនួយ​ការ​សំខាន់​ៗ​របស់​ប្រធា​នា​ធិបតី​ត្រាំ ​ដែល​បាន​ដឹង​ឮ​ពី​សកម្មភាព​របស់​លោក​នៅ​ក្នុងការ​ដាក់​ការ​គៀប​សង្កត់​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេតដែល​នឹង​ផ្តល់​ប្រយោជន៍​ខាង​នយោបាយ​ដល់​លោក៕