ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ​ប្រកាស​ពី​សមិទ្ធផល​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នៅ​ទីក្រុង Davos ប្រទេស​ស្វ៊ីស


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​អំពី​សមិទ្ធផល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ​ចំនួន​ពីរ និង​បាន​ប្រកាស​ថា ពលរដ្ឋ​អាមេរិកាំង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក។ លោក​បាន​ប្រកាស​ដូច្នេះនៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​ទីក្រុង Davos ប្រទេស​ស្វ៊ីស។

សុន្ទរកថា​របស់​លោក ត្រាំ នេះ​ត្រូវ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​សវនាការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​សម្រេច​អំពី​ការ​ដក​ហូត​លោក​ចេញ​ពី​តំណែង​ចាប់​ផ្ដើម​នៅ​ក្នុង​សហរដ្ឋអាមេរិក។

លោក ត្រាំ បាន​ប្រកាស​អំពី​បញ្ជី​សមិទ្ធផល​ដែល​លោក​សម្រេច​បាន​សម្រាប់​ពលរដ្ឋអាមេរិកាំង​វណ្ណៈ​កណ្ដាល និង​សម្រាប់​បណ្ដា​ក្រុមហ៊ុន​នានា ដែល​រួម​មាន​ទាំង​ដំណាក់កាល​ទី​មួយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន និង​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ជាមួយ​នឹង​ប្រទេស​កាណាដា​និង​ប្រទេស​ម៉ិកស៊ិក​ផង​ដែរ។

លោក ត្រាំ បាន​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ដទៃទៀត​ធ្វើ​តាម​ការ​ដឹកនាំ​របស់​លោក​និង​កាត់បន្ថយ​ការិយាធិបតេយ្យ​ដ៏​ស្មុគស្មាញ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។

លោក ត្រាំ នឹង​ធ្វើ​ជំនួប​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ​ជាមួយ​នឹង​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន មុន​នឹង​ត្រឡប់​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ វិញ​នៅ​រសៀល​ថ្ងៃ​ពុធ ស្អែក​នេះ៕

XS
SM
MD
LG