បេក្ខជនប្រធានាធិបតីកំពូល១០នាក់របស់គណបក្សសាធារណរដ្ឋ បានចាប់ផ្តើមរដូវយុទ្ធនាការឃោសនាផ្លូវការសម្រាប់ឆ្នាំ២០១៦ ដោយមានការជជែកដេញដោលលើកដំបូងនៅក្នុងទីក្រុង Cleveland រដ្ឋ Ohio។ ទោះជាយ៉ាងនោះក៏ដោយ ការជជែកដេញដោលបានធ្វើឡើងដូចទៅតាមការរំពឹងទុក។
មហាសេដ្ឋី Donald Trump បានធ្វើការកត់សម្គាល់ថា លោកនឹងមិនដួលរលំនៅពេលឆាប់ៗនេះទេ ហើយថា លោកនឹងស្វះស្វែងធ្វើការឆ្លើយតបទៅនឹងការវាយប្រហារលោក។ ក៏ប៉ុន្តែ លោក Trump បានធ្វើឲ្យមានការមន្ទិលសង្ស័យក្នុងចំណោមពួកគណបក្សសាធារណរដ្ឋខ្លះអំពីការតាំងចិត្តរបស់លោកដល់គណបក្ស។លោកជា បេក្ខជនប្រធានាធិបតីតែម្នាក់គត់ ដែលស្ថិតនៅឆាកដែលបដិសេធពុំបានសន្យាគាំទ្រអ្នកបានទទួលការតែងតាំងរបស់គណបក្សសាធារណរដ្ឋ ឬបានបដិសេធថា លោក នឹងបង្កើតគណបក្សទី៣ ដើម្បីចូលរួមការបោះឆ្នោតប្រធានាធិបតីនោះ។ លោក Donald Trumpបាននិយាយនៅពេលដែលអ្នកធ្វើអត្ថាធិប្បាយម្នាក់បានសង្កត់ ដោយលោកនិយាយថា ខ្ញុំនឹងមិនសន្យានៅពេលនេះទេ។
ការណ៍នេះបានបណ្តាលឲ្យមានការឆ្លើយតបយ៉ាងខ្លាំងពីសមាជិកព្រឹទ្ធសភាលោក Rand Paul មកពីរដ្ឋ Kentucky។ លោក Rand Paulនិយាយថា លោក Trump បានរៀបចំផែនការរួចជាស្រេចទៅហើយ ពីព្រោះតែលោកធ្លាប់ទិញក្រុមអ្នកនយោបាយ។ក៏ប៉ុន្តែ តាមការពិតលោក Paul ជាបេក្ខជនម្នាក់ដែលបន្តរិះគន់លោក Trump នៅក្នុងការជជែកដេញដោលរយៈពេល២ឆ្នាំនោះ។
លោក Trump ក៏បានការពារការរិះគន់ពីការធ្វើអត្ថាធិប្បាយដ៏ខ្លាំងកាលពីអតីតកាលទៅលើស្រ្តី។ លោក Trump បានប្រាប់លោកស្រី Megyn Kelly អ្នកធ្វើអត្ថាធិប្បាយបណ្តាញទូរទស្សន៍ Fox News ថា លោកត្រូវបានជំទាស់ប្រឆាំងដោយមនុស្សជាច្រើនដែលលោកមិនមានពេលវេលាដើម្បីកែលម្អខាងនយោបាយ។ ប្រទេសនេះមានបញ្ហាធំណាស់៕