ឆ្នេរសមុទ្រអាគ្នេយ៍ស.រ.អា.បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅថ្ងៃសៅរ៍នេះជាមួយខ្យល់ព្យុះត្រូពិក Ana ដែលជាខ្យល់ព្យុះទីមួយដែលត្រូវបានគេដាក់ឈ្មោះឱ្យនៃរដូវខ្យល់ព្យុះសង្ឃរាមហាសមុទ្រ Atlantic ដែលនឹងបោកបក់ទៅកាន់រដ្ឋ North Carolina និងរដ្ឋ South Carolina។
មជ្ឈមណ្ឌលជាតិខាងខ្យល់ព្យុះសង្ឃរាមានមូលដ្ឋាននៅក្នុងរដ្ឋ Florida បានទស្សន៍ទាយថាខ្យល់ព្យុះ Ana នឹងបោកបក់ទៅលើឆ្នេរសមុទ្រនៃរដ្ឋទាំងពីរនេះនៅមុនព្រឹកថ្ងៃអាទិត្យនេះ។
ក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានដល់អ្នកទៅលេងតាមឆ្នេរខ្សាច់ និងមាត់សមុទ្រថាខ្យល់ព្យុះនេះអាចនាំឱ្យមានចរន្តទឹកប្រកបដោយគ្រោះថ្នាក់ហើយបានណែនាំកុំឱ្យមនុស្សចុះលេងក្នុងទឹក។
ការព្រមានអំពីខ្យល់ព្យុះត្រូពិកនេះធ្វើឡើងសម្រាប់តំបន់ពីទន្លេ South Santee River ក្នុងរដ្ឋ South Carolina ទៅដល់ Cape Lookout ក្នុងរដ្ឋ North Carolina៕