Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ ក្រោយពីមរណភាពរបស់អៀង សារី ដែលជាជនជាប់ចោទដ៏សំខាន់ម្នាក់ក្នុងសំណុំរឿង០០២នៅសាលាក្តីខ្មែរក្រហម មានការលើកឡើងពីការជំរុញឱ្យសាលាក្តីនេះកាត់ទោសជនសង្ស័យដែលនៅរស់ទាំងប៉ុន្មានឱ្យបានឆាប់ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះមុនពេលដែលពួកគេស្លាប់ មុននឹងបញ្ចប់ដំណើរការកាត់ទោស។
នៅថ្ងៃនេះលោកនេត្រ ភត្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមចូលមកបញ្ជាក់បន្ថែមពីភាពចាំបាច់ក្នុងការជំរុញសាលាក្តីនេះទៅមុខព្រមទាំងធានាបាននូវយុត្តិធម៌សម្រាប់ជនរងគ្រោះនិងជនជាប់ចោទ។
ក្នុងពេលជាមួយគ្នានេះដែរ តំណាងជនរងគ្រោះក្នុងប្រទេសនិងក្រៅប្រទេសបានស្នើឱ្យតុលាការកំណត់អាទិភាពក្នុងការកាត់ក្តីដោយផ្តោតលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរឱ្យបានមុនគេសម្រាប់ជនជាប់ចោទដែលនៅសេសសល់។ ក្នុងចំណោមឧក្រិដ្ឋកម្មទាំងនោះ ជនរងគ្រោះបានលើកឡើងថា មានដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងការបង្ខំឱ្យរៀបការជាដើម។
តើអ្នកគិតថា សាលាក្តីខ្មែរក្រហមនឹងអាចធ្វើការជំនុំជម្រះឲ្យទាន់ពេលវេលាទេ?