លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសស.រ.អា. នឹងទៅប្រទេសមីយ៉ាន់ម៉ា និងអមដំណើ លោកប្រធានាធិបតី Donald Trump អំឡុងទស្សនកិច្ចទៅអាស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចេញថ្ងៃព្រហស្បតិ៍។ លោក Tillerson នឹងទៅក្រុងតូក្យូ ពីថ្ងៃទី៥ដល់ទី៧ ខែវិច្ឆិកាជាមួយលោកប្រធានាធិបតី ហើយចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងលោកTrump និងលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន។ បន្ទាប់មកលោក Tillerson និងលោក Trump នឹងបន្តដំណើរទៅកូរ៉េខាងត្បូង ចិនវៀតណាម និងហ្វីលីពីន។ លោកដ្ឋមន្ត្រីការបរទេសស.រ.អា.នឹងបន្តដំណើរទៅប្រទេសភូមាបន្ថែមទៀត៕