ព្រះរាជា​​ថៃ​សុំ​ឱ្យ​មាន​ការ​គាំទ្រ​ដល់​មនុស្ស​ល្អ​ត្រឹម​ត្រូវ​​ដើម្បី​បញ្ចៀស​ចលាចល​

រូបឯកសារ៖ ទាហាន​និង​ពលរដ្ឋថៃ​​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត​ កាល​ពី​ឆ្នាំ​២០១៨។

ព្រះ​រាជា​នៃ​ប្រទេស​ថៃបាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ នៅ​មុន​ពេល​ការ​បោះឆ្នោតទូទៅ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​រដ្ឋប្រហារ​មួយ​កាល​ពី​ឆ្នាំ​២០១៤ ​ដោយ​ព្រះ​អង្គ​បាន​ដក​ស្រង់​ព្រះរាជ​ឱវាទ​របស់​ព្រះ​សព​ព្រះ​បិតា​ព្រះអង្គ​ដែល​ឱ្យ​គាំទ្រ​ពួក​មេដឹក​នាំ​ល្អ​ត្រឹម​ត្រូវ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​«ចលាចល»។

ព្រះរាជ​អន្តរាគមន៍​នៅ​នាទី​ចុង​ក្រោយ​របស់​ព្រះរាជា Maha Vajiralongkorn មាន​ឡើង​តិច​ជាង​ពីរ​ខែ​នៅ​ក្រោយ​ព្រះ​រាជ​បញ្ជា​មួយ​ទៀត​បាន​បំផ្លាញ​បេក្ខភាព​របស់​ម្ចាស់​ក្សត្រីយ៍​ Ubolratana ដែល​ជា​ព្រះ​រាម​របស់​ព្រះ​អង្គ​សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី​របស់​គណបក្ស​មួយ​ ដែលមាន​ចំណង​ទាក់​ទង​ជាមួយ​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​ Thaksin Shinawatra ដែល​ជា​មហា​សេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

ព្រះ​រាជា​ថៃ​បាន​ហៅ​វិធាន​ការ​ណែនាំ​ព្រះ​រាម​របស់​ទ្រង់​ឱ្យ​ចូល​ប្រឡូក​ក្នុងវិស័យ​នយោបាយ​ជា«ការមិន​សមរម្យ​ទេ»​ ពី​ព្រោះ​របប​រាជា​ធិបតេយ្យ​ស្ថិត​នៅ​ពី​លើ​ជម្លោះ​ខាង​នយោបាយ។​

នៅ​ពេល​បន្ទាប់​មក​គណបក្ស​នេះ​បាន​ត្រូវ​រំលាយ​ចោល​ដោយ​តុលាការ​មួយ​ដែល​ជា​ជំពូក​ថ្មី​មួយ​នៃ​គម្រោង​ការ​សម្ងាត់​សម្រាប់​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​នេះ​ដែល​អាច​មាន​ភ្លើង​ឆេះ​ឆួល​ខាង​នយោបាយ​បាន។

លោក​ Thaksin មហា​សេដ្ឋីខាង​ទូរគមនាគមន៍​ដែល​នាំ​ឱ្យ​មាន​ការ​បែក​បាក់​នៅ​ក្នុង​ប្រទេស​ បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ​កាលពី​ឆ្នាំ​២០០៦​ ហើយ​លោក​បាន​និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​ក្រៅ​នៅ​ពេល​ពីរ​ឆ្នាំបន្ទាប់​មក។

ក៏​ប៉ុន្តែ​គណបក្ស​នានា​ដែល​មាន​និន្នាការ​ទៅ​ខាង​លោក Thaksin បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ទាំងអស់​ក្នុង​ប្រទេស​ថៃ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ដោយ​មាន​ភក្តីភាព​ខ្លាំង​ក្លា​ពី​ក្រុម​ជន​ក្រី​ក្រ​ក្នុង​តំបន់​ជនបទ​និង​តំបន់​ទីក្រុង។

កាល​ពីថ្ងៃ​សុក្រ​ ម្ចាស់​ក្សត្រីយ៍​ Ubolratana ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​រៀបការ​កូន​ស្រី​លោក Thaksin​ នៅ​ឯ​ក្រុង​ហុងកុង—ហើយ​រូបថត​បង្ហាញ​ឱ្យ​ឃើញមហាសេដ្ឋី​ថៃ​រូប​នេះ​ឱបម្ចាស់​ក្សិយ​អង្គនេះ​បានត្រូវផ្សព្វផ្សាយ​យ៉ាង​ច្រើន។​

សេចក្តីថ្លែង​ការណ៍​នេះ​ពី​ព្រះ​រាជវាំង​ដែល​មិន​បាន​ត្រូវ​គ្រោង​ធ្វើ​ជាមុនដក​ស្រង់​ព្រះរាជ​បន្ទូលរបស់​ព្រះ​សព​ព្រះមហា​ក្សត្រ Bhumibol Adulyadej កាលពី​ឆ្នាំ​១៩៦៩​ ដែល​ព្រះអង្គ​បាន​អំពាវ​នាវ​ដល់​ប្រជារាស្ត្រ​ថៃ​ឱ្យ​ «គាំទ្រ​ពួក​មនុស្ស​ល្អ​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង​សង្គម​និង​បង្ក្រាប​ពួក​មនុស្ស​អាក្រក់» ​សម្រាប់​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​បង្កើត​ចលាចល។

ព្រះ​រាជា​ Vajiralongkorn បានសុំដល់សាធារណជន​ថៃ​ឱ្យ «នឹកដល់និងដឹង​ឮ‍» អំពី​ព្រះរាជបន្ទូល​នេះ​របស់​ព្រះរាជបិតា​ព្រះអង្គ​ដែល​បាន​សោយ​ទីវង្គត​កាល​ពី​ឆ្នាំ​២០១៦។​

ព្រះ​រាជា​ថៃ​បាន​អំពាវ​នាវ​ដល់​សាធារណជន ក្រុម​យោធា​ ​ប៉ូលិស​និង​ក្រុម​អ្នក​រាជការ​ឱ្យ​ធ្វើ​តាម​ព្រះ​រាជ​បន្ទូល​ព្រះ​រាជបិតា​ព្រះ​អង្គ។​

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា «ព្រះ​មហាក្សត្រ​ទ្រង់​មាន​កង្វល់​អំពី​ស្ថិរភាព​របស់​ប្រទេស​ជាតិ អារម្មណ៍​និង​ការសប្បាយ​រីករាយ​របស់​ប្រជា​រាស្ត្រ​ព្រះអង្គ»៕