ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋសម្រុកចេញទៅបោះឆ្នោត មុនថ្ងៃបោះឆ្នោតផ្លូវការនៅប្រទេសថៃ


សកម្មជននិងនិស្សិតសាកលវិទ្យាល័យប្រមូលផ្តុំគ្នាទាមទារការបោះឆ្នោតលើកដំបូងនៅក្នុងប្រទេសថៃតាំងពីយោធាបានដណ្តើមអំណាចក្នុងឆ្នាំ២០១៤ ក្នុងទីក្រុងបាងកកកាលពីថ្ងៃទី០៨ មករា ឆ្នាំ២០១៩។
សកម្មជននិងនិស្សិតសាកលវិទ្យាល័យប្រមូលផ្តុំគ្នាទាមទារការបោះឆ្នោតលើកដំបូងនៅក្នុងប្រទេសថៃតាំងពីយោធាបានដណ្តើមអំណាចក្នុងឆ្នាំ២០១៤ ក្នុងទីក្រុងបាងកកកាលពីថ្ងៃទី០៨ មករា ឆ្នាំ២០១៩។

នៅថ្ងៃអាទិត្យនេះ មនុស្សរាប់សែននាក់បានចេញទៅបោះឆ្នោត មុនថ្ងៃបោះឆ្នោតផ្លូវការនៅតាមមណ្ឌលបោះឆ្នោតនានានៅតាមសាលារៀន កន្លែងចំណតរថយន្ត និងវត្តអារាមនានានៅទូទាំងប្រទេសថៃ។

ជាទូទៅ ពលរដ្ឋមិនសូវចាប់អារម្មណ៍រឿងបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការនៅក្នុងប្រទេសថៃ ប៉ុន្តែ សម្រាប់ការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃអាទិត្យនេះវិញ ពលរដ្ឋហាក់ដូចជាមានអារម្មណ៍ច្រាស់ច្រាល់ខ្លាំងដោយសម្រុកចេញមកបោះឆ្នោត។

គេរំពឹងថា មនុស្សជាង ២ លាន ៣ សែននាក់នឹងចេញមកបោះឆ្នោតមុនការបោះឆ្នោតផ្លូវការធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនា ខាងមុខនេះ។

តាំងពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រីនាយករដ្ឋមន្ត្រី Yingluck Shinawatra កាលពីឆ្នាំ ២០១៤ មក រដ្ឋាភិបាលយោធាថៃដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Prayut Chan-O-Cha បានពន្យារពេលបោះឆ្នោតតាមបែបប្រជាធិបតេយ្យម្ដងហើយម្ដងទៀត។

អ្នកស្រី Paka Kaengkhiew អាយុ ៤៨ ឆ្នាំ ដែលជាអ្នកបោះឆ្នោតម្នាក់ដែលឈរតម្រង់ជួរចាំបោះឆ្នោតនៅពីមុខសាលាសង្កាត់ Phra Khanong នៃទីក្រុងបាងកក និយាយថា៖ «នៅទីបំផុត ខ្ញុំមានឱកាសដើម្បីបោះឆ្នោតហើយ ដោយសារតែខ្ញុំបានរង់ចាំជាយូរមកហើយ‍»។

ពលរដ្ឋថៃជាង ៥១ លាននាក់មានសិទ្ធិបោះឆ្នោតនៅថ្ងៃទី ២៤ ខែមីនាខាងមុខនេះ។ ការបោះឆ្នោតនេះនឹងធ្វើឡើងនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលតាក់តែងដោយយោធា។

អ្នកវិភាគមួយចំនួនថា ប្រព័ន្ធបោះឆ្នោតថ្មីនេះលំអៀងទៅរកគណបក្សដែលគាំទ្រពួកយោធា។ ប៉ុន្តែ អ្នកបោះឆ្នោតនៅថ្ងៃអាទិត្យនេះនៅតែមានក្ដីសង្ឃឹមថានឹងមានការផ្លាស់ប្ដូរ។

លោក Mart Bupa អាយុ ៥៣ ឆ្នាំ ដែលជាពលរដ្ឋបោះឆ្នោតម្នាក់ទៀត និយាយថា៖ «ខ្ញុំបោះឆ្នោតថ្ងៃនេះក្នុងក្ដីសង្ឃឹមថានឹងមានការផ្លាស់ប្ដូរប្រសើរជាងនេះ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG