បាងកក —
យោធាថៃបានចូលត្រួតត្រាប្រទេសជាផ្លូវការនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺ២ថ្ងៃក្រោយពីមេបញ្ជារការកងទ័ព បានដាក់ច្បាប់អាជ្ញាសឹក។ ពួកយោធាបានឃុំឃាំងពួកមន្រ្តីរដ្ឋាភិបាលហើយបានរឹតបន្តឹងបណ្តាញផ្សាយព័ត៌មាន។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូចា (Prayuth Chan-ocha) មេបញ្ជាការកងទ័ពថៃ ដែលត្រូវបានអមដោយមេដឹកនាំកងកម្លាំងប្រដាប់អាវុធ បានប្រកាសរដ្ឋប្រហារនេះនៅក្នុងសន្ទរកថាមួយដែលបានផ្សាយតាមគ្រប់ស្ថានីយទូរទស្សន៍សំខាន់ៗទាំងអស់កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយបានប្រកាសថា ស្ថាប័នយោធានិងប៉ូលីស ឥឡូវនេះជាអ្នកចាត់ចែងរដ្ឋាភិបាលរបស់រាជាណាចក្រនេះ។
លោកឧត្តមសេនីយ៍ និយាយថា វាជាការណ៍ចាំបាច់ដែលយោធានិងប៉ូលីស ត្រួតត្រាប្រទេស។ លោកនិយាយទៀតថា កងទ័ពនឹងស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយនឹងជំរុញឲ្យមានការកែទម្រង់ខាងនយោបាយ»។
ពួកយោធានិយាយថា ស្ថាប័នគ្រប់គ្រងថ្មីរបស់ថៃ មានឈ្មោះថា ក្រុមប្រឹក្សាថែរក្សាសន្តិភាពនិងសណ្តាប់ធ្លាប់ជាតិ (National Peace and Order Maintaining Council - NOMC) ដែលដឹកនាំដោយលោកមេបញ្ជាការយោធា Prayuth។
បន្ទាប់ពីការប្រកាសរដ្ឋប្រហារនោះ យោធាបានឃុំឃាំងពួកមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចាំផ្ទះនិងមេដឹកនាំរបស់គណបក្សគូប្រជែងនានា។ ក្រោយមក ពួកយោធាបានបញ្ជាសមាជិកផ្សេងៗទៀតរបស់គណៈរដ្ឋមន្រ្តីចាំផ្ទះ រួមទាំងនាយករដ្ឋមន្រ្តីស្តីទីផង ឲ្យប្រគល់ខ្លួននៅការិយាល័យកណ្តាលរបស់យោធាប្រចាំរាជធានីបាងកក។
ពួកទាហានបានចូលអន្តរាគមន៍ដើម្បីបោសសម្អាតកន្លែងបាតុកម្មសំខាន់ៗ២កន្លែង ដែលនៅទីនោះទាំងបាតុករលម្អៀងទៅរដ្ឋាភិបាលនិងបាតុករប្រឆាំងរដ្ឋាភិបាល បានធ្វើបាតុកម្មក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ពួកយោធាបានបំបែកហ្វូងមនុស្សហើយបានឃុំខ្លួនពួកមេដឹកនាំជាច្រើន។
យោធាក៏បានប្រកាសដាក់បំរាមគោចរទូទាំងប្រទេសជាតិចាប់តាំងពីម៉ោង១០យប់រហូតដល់ម៉ោង៥ភ្លឺ។
ស្ថានីយទូរទស្សន៍និងវិទ្យុក្នុងស្រុកទាំងអស់ ត្រូវគេបញ្ជាឲ្យផ្អាកកម្មវិធីផ្សាយរបស់ខ្លួន។ ការផ្សាយព័ត៌មានបរទេសក៏ត្រូវកាត់ផ្តាច់ដែរ។ សេវាកម្មអ៊ីនធឺណិត ទំនងជាមិនមានប៉ះពាល់។
ពួកអាវក្រហមដែលលម្អៀងទៅរដ្ឋាភិបាល បានចាកចេញពីកន្លែងធ្វើបាតុកម្មនៅជាយរាជធានីបាងកក ក៏ប៉ុន្តែនៅលើបណ្តាញព័ត៌មានសង្គម ពួកគេបន្តធ្វើការប្រឆាំង។ សារមួយតាមបណ្តាញ Twitter ពីរណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ (UDD) បានព្រមានឲ្យ«ប្រុងប្រៀបធ្វើការសងសឹក»។
នៅកន្លែងបាតុកម្មប្រឆាំងរដ្ឋាភិបាលវិញ បាតុករជាច្រើនបានស្វាគមន៍រដ្ឋប្រហារនោះ ដោយមើលឃើញរដ្ឋប្រហារនោះថាជាវិធានការចុងក្រោយនៅក្នុងការដកគូប្រកួតប្រជែងខាងនយោបាយរបស់ខ្លួនចេញពីអំណាច។
ឥឡូវនេះ ប្រទេសថៃបានជួបប្រទះរដ្ឋប្រហារឬការប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួន១៩លើកហើយ ចាប់តាំងពីឆ្នាំ១៩៣២មក។ លោក Carl Thayer ជាសាស្រ្តាចារ្យខាងនយោបាយមកពីសាកលវិទ្យាល័យ New South Walesនៃប្រទេសអូស្រ្តាលី។
លោកថ្លែងថា៖ «ប្រទេសថៃមានការបែកបាក់យ៉ាងខ្លាំង។ ពួកយោធាមិនអព្យាក្រឹតទេ។ ពួកយោធាគាំទ្រស្ថាប័នព្រះមហាក្សត្រ ហើយរដ្ឋប្រហារនៅពេលនេះអាចនាំឲ្យមានការតស៊ូប្រឆាំងការគ្រប់គ្រងរបស់ពួកយោធា។ វាដូចជាព្រឹត្តិការណ៍កាលពីឆ្នាំ២០០៦ បានចាប់ផ្តើមម្តងទៀតអញ្ចឹង»។
រដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ បាននាំឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដែលមានគោលបំណងបង្កើតប្រព័ន្ធនយោបាយដែលមានស្ថេរភាពកាន់តែខ្លាំងឡើង។ កាលពីចុងឆ្នាំទៅ បាតុករប្រឆាំងរដ្ឋាភិបាលបានចាប់ផ្តើមបាតុកម្មរបស់ខ្លួនក្នុងទីក្រុងបាងកក ដើម្បីទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតហើយនឹងអនុវត្តការធ្វើកំណែទម្រង់ខាងនយោបាយសំខាន់ៗកាន់តែច្រើនឡើងថែមទៀត។
៦ខែក្រោយមក បន្ទាប់ពីមនុស្ស២៨នាក់បានត្រូវសម្លាប់ហើយនឹង៧០០នាក់ទៀតបានរងរបួសនៅក្នុងអំពើហិង្សា ដែលបានទាក់ទិននឹងការតវ៉ាប្រឆាំងខាងនយោបាយនោះ កងទ័ពនិយាយថា ខ្លួនបានចូលកាន់កាប់អំណាចដើម្បីបញ្ចប់អំពើហិង្សានេះ៕