ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យោធា​ថៃ​ប្រកាស​ដាក់​ច្បាប់​អាជ្ញាសឹក​ទូទាំង​ប្រទេស


ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ថៃ​នៅ​រាជធានី​បាងកក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤។
ស្ថាប័ន​យោធា​ថៃ​បាន​ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​ក្រុង​ព្រះរាជាណាចក្រ​ដ៏​មាន​វិបត្តិ​នេះ។

សេចក្តី​ប្រកាស​ដែល​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍​គ្រប់គ្រង​ដោយ​យោធា​មួយ​កាល​ពី​ថ្ងៃ​អង្គារ និយាយ​ថា យោធា​ថៃ​ចាត់​វិធានការ​នេះ​ដើម្បី​«រក្សា​សន្តិភាព​និង​សណ្តាប់ធ្នាប់»។

សេចក្តី​ប្រកាស​នេះ​និយាយ​ថា​«ការ​ដាក់​ច្បាប់​អាជ្ញាសឹក​នេះ​មិនមែន​ជា​រដ្ឋប្រហារ​ទេ»។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រាប់​ខែ​នៅ​ប្រទេស​ថៃ​បាន​សម្លាប់​មនុស្ស​២៨​នាក់​និង​ធ្វើ​ឲ្យ​របួស​រាប់​រយ​នាក់​ទៀត។

សូម​រង់​ចាំ​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​ការ​ផ្សាយ​វិទ្យុ​ គេហទំព័រ និង​បណ្តាញ​ហ្វេសប៊ុក www.facebook.com/voakhmer
XS
SM
MD
LG