បំផ្ទុះ​គ្រាប់បែក​នៅ​ស៊ីរី​បាន​សម្លាប់​មនុស្ស​​៧១​នាក់

ប្រជាជន​ស៊ីរី​បាន​ឈរ​ជិត​សាកសពមនុស្ស​​ដែល​បាន ស្លាប់​​នៅ​​ក្នុង​ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ ដោយ​កង​កម្លាំង​អាកាស​របស់រដ្ឋាភិបាល​​ស៊ីរី​លើ​សង្កាត់​ Shaar ភាគខាង​កើត​នៃទីក្រុង Aleppo ភាគខាងជើង ប្រទេសស៊ីរី ​នាថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ​២០១៥ ។

កងឧទ្ទម្ភាចក្រ​យោធា​ ប្រទេសស៊ីរី​បានទម្លាក់​គ្រាប់បែក​ដែល​ផ្ទុក​ដោយគ្រឿង​ផ្ទុះ​ទៅ​លើ​ខេត្ត Aleppe​ គ្រប់​គ្រង​ដោយពួក​ឧទ្ទាមរដ្ឋ​ឥស្លាម​ កាលពីថ្ងៃ​សៅ​រ៏ ដោយ សម្លាប់​មនុស្ស​ចំនួន​៧១នាក់ ​និង​ធ្វើឲ្យ​របួសរាប់​សិបនាក់​ទៀត ​ដែលភាគ​ច្រើនជាជន​ស៊ីវិល។

អង្គការ​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​អង់គ្លេស ​The British-based Observatory for​ Human Rights ​ដែលកត់ត្រា​អំពើហិង្សា​ដោយផ្ទាល់​ក្នុង ប្រទេសស៊ីរី​តាមរយៈ​បណ្តាញ​សកម្មជនខ្លួន​បាន​និយាយថា ​មានមនុស្ស​ដែល​ទាំងអស់​ជាបុរស​ចំនូន៥៩នាក់​ត្រូវសម្លាប់ ​ក្នុងការវាយ​ប្រហារ​តាមអាកាស​ទៅលើទីផ្សារ​ Soul al-Hal ដ៏​មមារញឹក​ក្នុងទីក្រុង​ al-Bab ​នៃខេត្ត ​Aleppo​ ។ ​បុរសទាំង​នោះ​ភាគ​ច្រើនចេញ​មក​ពី​គ្រួសារ​តែមួយ។

បេសកកជន​ពិសេស​របស់អ.ស.ប​សម្រាប់​ប្រទេសស៊ីរី ​Staffan de Mistura​ បាន និយាយថា​ ការទម្លាក់​គ្រាប់បែក​លើតំបន់​ទីផ្សារ​ស៊ីវិល​សមនឹង​ទទួលរង​ការថ្កោលទោស​ជាអន្តរជាតិ​ខ្លាំងក្លាបំផុត ​ដោយបាន​បញ្ជាក់ថា​ការវាយ​ប្រហារនោះ​ជា រឿង​មិនអាច​ទទួលយក​បានទាំងស្រុង ​ហើយការ​ប្រើប្រាស់​គ្រាប់បែក​ធុនធំត្រូវ​បញ្ឈប់៕