ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា ចំនួនមនុស្សស្លាប់បានកើនឡើងយ៉ាងហោចណាស់៩៥នាក់ ពីការវាយប្រហារតាមអាកាសរបស់យន្តហោះចម្បាំងប្រទេសស៊ីរី នៅតំបន់ទីប្រជុំជននៃទីក្រុង Raqqa ដែលក្រុមឧទ្ទាមរដ្ឋឥស្លាមប្រកាសខ្លួនឯងថាជារដ្ឋធានីរបស់ខ្លួននោះ។
អង្គការសិទ្ធិមនុស្សរបស់ប្រទេសអង់គ្លេសដែលមានមូលដ្ឋានស្ថិតនៅក្នុងប្រទេសស៊ីរីហៅថា Observatory for Human Rights បាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារនោះ បានវាយប្រហារចំតំបន់ឧស្សហកម្ម និងទីផ្សារដែលមានប្រជាប្រិយភាពស្ថិតនៅក្បែរសារៈមន្ទីរបស់ទីក្រុងនេះ ហើយមានមនុស្សយ៉ាងហោចណាស់១២០នាក់រងរបួស។
រដ្ឋាភិបាលស៊ីរីបានវាយប្រហារតាមអាកាសជារឿយៗលើគោលដៅនានារបស់ ក្រុមឧទ្ទាមរដ្ឋឥស្លាមក្នុងទីក្រុង។ តែក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា មានជនរងគ្រោះស្លាប់និងរបួសជាច្រើនជាជនស៊ីវិល។