សន្និសីទ​កំពូល​មួយ​ផ្តោត​អារម្មណ៍​លើ​មនុស្ស​៤០០លាន​នាក់​ដែល​មាន​ជំងឺ​ថ្លើម

អ្នក​ជំងឺ​ថ្លើម​កំពុង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ភូម El Sereif រដ្ឋ​ North Darfur ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។

សន្និសីទ​កំពូលស្តី​ពី​ជំងឺ​ថ្លើម​ពិភពលោក​លើក​ទី​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Glasgow នៃ​រដ្ឋ​ Scotland នៅ​សប្តាហ៍​នេះ។ សន្និសីទ​កំពូល​នោះ​បាន​ប៉ាន់​ស្មាន​ថា ​មនុស្ស៤រយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ឆ្លង​មេរោគ​ថ្លើម​ ហើយ​បាន​សម្លាប់​មនុស្ស​១លាន​៥​សែននាក់​ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​មាន​ជំងឺ​រ៉ាំរ៉ៃ​នេះ​មិន​បាន​ដឹង​ថា ​ពួកគេ​បាន​ឆ្លង​ជំងឺ​នេះ​ទេ។​ ជា​សំណាង​ល្អ ​ថ្នាក់​វ៉ាក់សាំង​ចាក់​ការពារ​ និង​ការ​ព្យាបាល​ឥឡូវនេះ​មាន​គ្រប់គ្រាន់។

គោលដៅ​មួយ​នៃ​គោលដៅ​មួយ​ចំនួន​នៃ​សន្និសីទ​កំពូល​ជំងឺ​ថ្លើម​ពិភពលោក​នេះ​ត្រូវ​ជំរុញ​ប្រទេស​នានា​ធ្វើ​ការ​ព្យាបាល​ជំងឺ​ថ្លើម​ហើយ​និង​អភិវឌ្ឍ​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជា​ថ្នាក់​ជាតិ។ តំបន់​ដែល​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត គឺ​នៅ​ទ្វីប​អាស៊ី ​និងតំបន់​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក។

លោក​វេជ្ជបណ្ឌិត Stefan Wiktor អ្នកដឹកនាំ​កម្មវិធី​ជំងឺ​ថ្លើម​សាកលលោករបស់​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​និយាយ​ថា «យើង​ប្រាកដ​ត្រូវ​ការ​រដ្ឋាភិបាល ​អង្គការ​សង្គម​ស៊ីវិល ក្រុមហ៊ុនឯក​ជន ​ធ្វើ​ឲ្យ​មនុស្ស​យល់​ដឹង​ពី​ជំងឺ​នេះ‍»។

លោក​និយាយ​ទៀត​ថា ​វិធី​ដោះស្រាយ​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹង​វិធី​ដោះស្រាយ​មេរោគ​អេដស៍ (HIV) ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​អេដស៍។ ឬសគុល​ខ្លះ​នៃ​ការ​ឆ្លង​មាន​លក្ខណៈស្រដៀង​គ្នា។ ដូចជា​មេរោគ​អេដស៍​ដែរ មេរោគ​ថ្លើម ​មាន​ស្លាក​ស្នាម​ជា​ច្រើន។

លក្ខណៈ​ប្រហាក់​ប្រហែល​មួយ​ទៀតគឺ​ថា ​ជំងឺ​ថ្លើម ​បើ​យើង ​មិន​បាន​ព្យាបាល ​វា​មិន​សម្លាប់​យើង​ភ្លាមៗ​ទេ។ មេរោគនេះ​អាច​ចំណាយ​ពេល​រាប់​ទសវត្សរ៍​ដើម្បី​កំទិច​ថ្លើម​មនុស្ស៕