ជោគជ័យ​នៃ​​កិច្ច​ឈប់​បាញ់​គ្នា​ក្នុង​រយៈ​ពេល​ខ្លី​នៅ​អាហ្វហ្គានីស្ថាន​អាច​បញ្ចប់​សង្គ្រាម​យូរ​បំផុត​របស់​ប្រទេស​អាមេរិក

In this Wednesday, Oct. 31, 2018, photo, Afghan National Army (ANA) soldiers carry out an exercise during a live firing at the Afghan Military Academy in Kabul, Afghanistan. The Taliban welcomed the news of the U.S. plan to withdraw half its troops…

មន្ត្រី​ជាន់​ខ្ពស់​ស.រ.អា.​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា កិច្ច​ឈប់​បាញ់​គ្នា​បណ្តោះ​អាសន្ន​មួយ​ដែល​ស.រ.អា.​បាន​ព្រម​ព្រៀង​ជាមួយ​ពួក​តាលីបង់​នៅ​អាហ្គានីស្ថាន​ នឹង​ចូល​ជា​ធរមានក្នុង​ពេលឆាប់ៗ​នេះ​ហើយ​នឹង​តម្រូវ​ឱ្យ​ពួក​បះ​បោរ​នេះ​បញ្ឈប់​ការ​វាយប្រហារ​ធំៗ​នៅ​ទូទាំង​ប្រទេស​អាហ្គានីស្ថាន​ចំនួន​៧​ថ្ងៃ។​

មន្ត្រី​រូប​នេះ​នៃ​រដ្ឋបាល​ ត្រាំ​ ដែល​និយាយ​ដោយ​មាន​លក្ខខណ្ឌ​មិន​ឱ្យ​គេ​បញ្ចេញ​ឈ្មោះ​ ​បាន​ពិភាក្សា​អំពី​សចក្តី​លម្អិត​នៃ​អ្វី​ដែល​បាន​ត្រូវ​និយាយ​យោង​ថា​ជា​កិច្ច​ព្រម​ព្រៀង​កាត់​បន្ថយ​អំពើ​ហិង្សា។ មន្ត្រី​រូប​នេះ​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង Mike Pompeo នៅ​ក្នុង​ក្រុង Munich​ ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​តម្រូវ​ឱ្យ​ពួក​តាលីបង់​កុំ​ឱ្យ​ធ្វើ​ការ​វាយ​ប្រហារ​បំ​ផ្ទុះ​គ្រាប់​បែក​តាម​ដង​ផ្លូវ​និង​ការ​វាយ​ប្រហារ​បំ​ផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ព្រម​ទាំង​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​ប្រឆាំង​នឹង​ពួក​ទាហាន​រដ្ឋាភិបាល​អាហ្គានីស្ថាន​ និង​ក្រុម​ទាហាន​បរទេស​ដឹកនាំ​ដោយ​ស.រ.អា.។

មន្ត្រី​នេះ​បាន​ថ្លែង​ថា​ ប្រសិន​បើ​ពួក​តាលីបង់​ធ្វើ​តាម​ការ​សន្យា​របស់​ពួក​គេ កិច្ច​ព្រម​ព្រៀង​នេះ​អាច​បើក​ផ្លូវ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ធំ​ជាង​មុន​មួយ​ដែល​ពួក​ប្រេសិត​ស.រ.អា. ​និង​តាលីបង់​បាន​ធ្វើការ​ចរចា​កាលពី​ឆ្នាំ​ទៅ​មិញ។

នៅ​ពេល​ដែល​មន្ត្រី​អាមេរិកាំង​រូបនេះ​ប្រកែក​មិន​ព្រម​និយាយ​ដោយ​ជាក់​លាក់​អំពី​នៅ​ពេល​ណា​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​នេះ​នឹង​ចូល​ជា​ធរមាន ប្រភាព​តាលីបង់​អាហ្គានីស្ថាន​ បាននិយាយ​អះអាង​ថា ​រយៈ​ពេល​៧​ថ្ងៃ​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈហើយ​កិច្ច​ព្រមព្រៀង​សន្តិភាព​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី​២៩ ខែ​កុម្ភៈ។

ប្រភព​ពួក​បះបោរ​នេះ​ថ្លែង​ដែរ​ថា​ ពួក​អ្នក​ធានា​រ៉ាប់រង​អន្តរជាតិ​ដូចជា​ស.រ.អា., រុស្ស៊ី, ចិន​, អារ៉ាប៊ីសាអូឌីត​, ប៉ាគីស្ថាន​, អាល្លឺម៉ង់, ន័រវែស​ និង​ប្រទេស​ កាតា​ ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ចរចា​ជា​ច្រើន​ខែ​រវាង​ស.រ.អា. ​និង​ពួក​តាលីបង់​នឹង​ធ្វើ​ជា​កសិណសាក្សី​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ៕