ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្នាំ​២០១៩ ​មន្ត្រី​អាមេរិក​និង​ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​ធ្វើ​កិច្ចចរចា​សន្តិភាព​រដាក់រដុប


កិច្ច​ពិភាក្សា​សន្តិភាព​អាហ្វហ្គានីស្ថាន

ប្រធានាធិបតី​អាមេរិកលោក ​Trump ​បាន​សន្យា​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៦​របស់​លោក​ថា ​លោក​នឹង​បញ្ចប់​សង្គ្រាម​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន។​ នៅ​ឆ្នាំនេះ​ កិច្ចចរចា​សន្តិភាព​រវាង​មន្រ្តី​សហរដ្ឋ​អាមេរិក​និងក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​រដាក់រដុប​ ​នៅ​ពេល​អំពើ​ហឹង្សា​នៅ​តែ​បន្ត​ឆក់​យក​ជីវិត​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​និង​បុគ្គលិក​យោធា​អាមេរិក។​

នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ​មន្រ្តី​អាមេរិក​និង​មន្ត្រី​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ធ្វើ​កិច្ច​ចរចា​កម្រិត​ខ្ពស់​បំផុត​របស់​ពួកគេ ​នៅពេល​ដែល​អ្នក​តំណាង​អាមេរិក​លោក ​Zalmay Khalilzad បាន​ជួបជាមួយ​សហ​ស្ថាបនិក​តាលីបង់​លោក Mullah Abdul Ghani Baradar ​នៅរដ្ឋធានី​ Doha ​ប្រទេស​កាតាជាលើក​ដំបូង។ ​ភាគី​ទាំង​អស់សង្ឃឹម​ថា ​នឹង​ទទួល​បាន​ជោគ​ជ័យ ​ប៉ុន្តែ​កិច្ច​ប្រជុំ​បាន​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់។​

អំពើ​ហឹង្សា​បាន​រាលដាល​ឡើង​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​ក្រុម​បះបោរ​បាន​បដិសេធ​មិន​ប្រកាស​បទ​ឈប់បាញ់​ទេ​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​សហ​រដ្ឋ​អាមេរិក។​ កាល​ពី​ដើម​ខែ​កញ្ញា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ហាក់​ដូច​ជាជិត​កើត​មាន​ប៉ុន្តែ​អំពើ​ហឹង្សា​ថ្មី​និង​ការ​ស្លាប់ទាហាន​អាមេរិក​បានធ្វើឱ្យ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ត្រាំ​ប្រកាស​ឈប់​ចរចា​ភ្លាមៗ។ ​ក្នុង​ខែ​ដដែល​នោះ​ លោក ​Khalilzad ​អ្នក​តំណាង​អាមេរិក​ត្រូវ​បាន​ស្នើឱ្យ​រាយ​ការណ៍​ព័ត៌មាន​ចុងក្រោយ​ប្រាប់​សមាជិក​សភាអាមេរិកនិង​ប្រជាជន​អាមេរិកាំង​អំពី​ស្ថានភាព​នៃកិច្ច​ពិភាក្សា។​លោក​និយាយ​ថា​ លោក​បាន​ជម្រាប​ប្រធានាធិបតីច្បាស់​ណាស់​ថា​ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ត្រូវ​មាន​កៅអី​ក្នុង​ការ​ចរចា។​ តែ​បើពួក​តាលីបង់​មិន​ព្រម​ ​នោះគឺជា​បញ្ហា​របស់​គេ៕​


XS
SM
MD
LG